Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ការធ្វើ​ស្រែ...

​ការធ្វើ​ស្រែប្រាំង​ស្តារឡើងវិញ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ប្រមាណ​៥.០០០​ហិកតា​

ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ការធ្វើ​ស្រែប្រាំង​ស្តារឡើងវិញ​នៅ​ខេត្តបន្ទាយមានជ័យ​មក​ទល់​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​ប្រមាណ​៥.១១១​ហិកតា​លើ​គម្រោង ជាង​១០.០០០​ហិកតា ។​វាលស្រែ​ដែល​បាន​ស្តារ​នោះ​ភាគច្រើន​នៅ​ស្រុក​មង្គល​បូរី ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ច្រើនជាងគេ​កាលពី​ខែតុលា​ដល់​ដើមខែ​វិច្ឆិកា​នេះ ។​

​ជា​បេស​សកម្ម​ត្រួតពិនិត្យ វាយតម្លៃ​លើ​ការស្តារ​ធ្វើស្រែ​ប្រា​ណង​ឡើងវិញ​នេះ កាលពី​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា នៅ​ឃុំ​សឿ ស្រុក​មង្គល​បូរី លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ព្រមទាំង​អាជ្ញាធរ​ដែនដី មន្ទីរជំនាញ ទទួល​និង​អមដំណើរ លោក​គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុង​ដំណើរ​ពិនិត្យ​សកម្មភាព​របស់​កសិក​រ​រងគ្រោះ​ទឹកជំនន់ ដែល​កំពុង​សាបព្រោះ បង្កបង្កើនផល​ស្តារឡើងវិញ ។​

​ពោលគឺ​ក្រោយ​ទឹកជំនន់​បាន​ស្រក និង​ក្រោយពេល​ទទួលបាន​គ្រាប់ពូជ​ស្រូវ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ចែកជូន​ប្រជាកសិករ​ចំនួន ១១.០០០ គ្រួសារ ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​ដែល​មួយ​ភាគ​តូច​នោះ​ផង​និង​ស្រូវពូជ​ដែល​កសិករ​បាន​ម្ចាស់​ការទិញ​ខ្លួនឯង​ជា​ភាគច្រើន​នោះ​ផង ។​

​ប្រតិភូ​បាន​សាទរ​នឹង​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​មូលដ្ឋាន​ដែល​បាន​ជួយ​សម្របសម្រួល​ដល់​ប​ង​ប្អូន​ប្រជាកសិករ​ក្នុងការ​ប្រញាប់ប្រញាល់​ស្តារ​ធ្វើស្រែ​ប្រាំង​ឡើងវិញ​ឲ្យ​ទាន់ពេល​។​ក្នុងនោះ​មានការ​គ្រប់​គ្រង់ បែងចែក​ទឹក ការ​វាយ​ដី​ភ្អូ​រ​រាស់ ការប្រើ​ពូជ ជី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចង្រៃ​ជាដើម ។​

​នៅ​ថ្ងៃត្រង់​ថ្ងៃ​ដដែល លោក​ទេសរដ្ឋមន្ត្រី​គន់ គីម និង​អភិបាលខេត្ត​និង​មន្ត្រី​អា​ជ្ញ​ធរ​ដែនដី មន្ត្រី​ជំនាញ​កសិកម្ម​បាន​ទៅពិនិត្យ វាយតម្លៃ​បន្ត​នៅ​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​។ ប្រតិភូ​បន្តដំណើរ​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ត្រូវ​ជួសជុល​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក់​ស្នាក់នៅ​ឡើងវិញ​។

សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​កន្លងទៅ នេះ​នា​ផ្សារ​បូរី​ជ័យ​ទី​២ ភូមិ​ចម្ការ​តា​ដោក​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករ​ដ្ខ​មន្ត្រី បាន​អញ្ជើញ​ចែក​ពូជស្រូវ​អំណោយ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ពលរដ្ឋ​១១.០០០​គ្រួសារ ដោយ​ទទួលបាន​១០០​គ​ក្រ​/១​គ្រួសារ ។​


​អំណោយ​ស្រូវពូជ​ត្រូវ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ១១.០០០​គ្រួសារ គឺ​សម្រាប់​កន្លែង​ធ្ងន់ធ្ងរ​ខ្លាំង មានស្រុក​មង្គល​បូរី​ច្រើនជាងគេ​។​បន្ទាប់មក​គឺ​ក្រុង​សិរីសោភ័ណ​និង​ស្រុក​ព្រះនេត្រព្រះ ។​
​ពោលគឺ​ស្រុក​មង្គល​បូរី​ចំនួន ៩.៣៤០​គ្រួសារ ,​ក្រុង​សិរីសោភ័ណ​ចំនួន ២៧២​គ្រួសារ ។​

​សូម​រំលឹកថា ជំនន់​ទឹកភ្លៀង​និង​ទឹកជំនន់​ពី​ប្រទេស​ថៃ​ដំណាក់កាល​ទី​២​កាលពី​ខែកញ្ញា​និង​ពី​ពីថ្ងៃ​ទី​៣​ខែតុលា មកទល់​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០២០ បាន​ប៉ះពាល់​ដំណាំ​ស្រូវ​របស់​កសិករ​រ​នៅ​៨​ក្រុង​ស្រុក /​លើ​៩ ។​ក្នុងនោះ ខូចខាត​ហើយ​មាននៅ​៤​ស្រុក​ក្រុង​/​លើ​៩ ។​

​យោង​ស្ថិ​តី​ផ្ទៃដី​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះទឹកជំនន់​លើ​ដំណាំ​ស្រូវ​រដូវ​វ​វស្សា​ឆ្នាំ​២០២០-២១ របស់​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​(​ចាប់ពី​ថ្ងៃទី​២៤​កញ្ញា​ដល់​ដើមខែ​វិច្ឆិកា​) បាន​ឲ្យ​ដឹងថា ផ្ទៃដី​អនុវត្តបាន​(​បង្កបង្កើនផល​) នៅ​ទូទាំង​ខេត្ត​សរុប​រួមមាន​ចំនួន ២៦៨.៥២១​ហិកតា ។​
​ឯ​ផ្ទៃដី​ប៉ះពាល់​ចំនួន ៧៦.៤៣៤​ហិកតា ដែលមាន​ស្រូវ​ឡើង​ទឹក​ចំនួន​៥.០២២​ហិកតា ស្រូវធ្ងន់​ចំនួន ១០.១០២​ហិកតា កណ្តាល​ចំនួន ២៥.៥៣០​ហិកតា ស្រាល​សរុប ២៤.៦៤៨​ហិកតា ក្នុងនោះ​ដើមរដូវ​២០.៥៨៦​ហិកតា ។​

​ចំណែក​ផ្ទៃដី​ខូចខាត​សរុប​១៥.៧០៨​ហិកតា ក្នុងនោះ ស្រូវធ្ងន់​ចំនួន​៣៤៥​ហិកតា កណ្តាល ៦.៣១០​ហិកតា ស្រូវស្រាល ៩.០៥៣​ហិកតា​( ក្នុងនោះ​ដើមរដូវ ៧.៤២៤​ហិកតា​) ។ ដំឡូង​មី​១២.៨៤៦​ហិកតា​និង​ដំណាំ​រួមផ្សំ ៦៩២​ហិកតា ។​
​លោក​បាន​បន្តថា រដ្ឋបាលខេត្ត​និង​មន្ទីរជំនាញ​បាន​ពិនិត្យឃើញថា ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​ខូចខាត​ទាំងអស់​មាន​ទីតាំង​មួយចំនួន​នៅជាប់​ស្ទឹង អូរ អាងទឹក ប្រឡាយ​មាន​ប្រភពទឹក​គ្រប់គ្រាន់​អាច​ស្តារឡើងវិញ​ចំនួន​១២.២៧៣​ហិកតា​ស្មើនឹង​១១.១៦៩​គ្រួសារ និង​បន្លែ​៣.២៩២​គ្រួសារ ។​

​ចំពោះ​ការឧបត្ថម្ភ​ស្រូវ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នូវ​ស្រូវពូជ​១.១០០​តោន​ស្មើនឹង​១១.០០០​គ្រួសារ (១​គ្រួ​សារបាន​១០០​គ​ក្រ ដោយ​ឥត​គិត​ទំហំ​ដី​ប៉ុន្មាន​ក៏ដោយ ) គឺ​ដើម្បី​ឲ្យ​កសិករ​ធ្វើស្រែ​បណ្តេញ​ទឹក​ក្នុង​ការស្តារ​ជីវភាព​ឡើងវិញ ។​

​លោក​ប៉ាង វណ្ណសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាល​ល្ងាច​ថ្ងៃទី​២១​ខែវិច្ឆិកា​ថា ទូទាំង​ខេត្ត មកទល់​ថ្ងៃនេះ ការធ្វើ​ស្រែប្រាំង​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​បាន​ចំនួន​៥.១១១​ហិកតា លើក​ម្រោ​ង​ជាង​១២.០០០​ហិកតា ។ ក្នុងនោះ​ច្រើនជាងគេ​នៅ​ឃុំ​សឿ បាន​ជាង​២.២០០​ហិកតា ឃុំ​ចំណោម​បាន​ជាង​៨០០​ហិកតា និង​ឃុំ​ឯទៀត ក្នុងស្រុក​នេះ ។​

​ចំណែក​នៅ​ឃុំ​រហាល ស្រុក​ស្វាយចេក ធ្វើបាន​ជាង​២០០​ហិកតា ហើយ​ក្នុង​ចន្លោះ​ពី​៥​ទៅ​៧​ថ្ងៃ ទឹក​បន្ត​ស្រក ការ​ធ្វើស្រែ​ប្រដេញទឹក​ក៏​បន្តធ្វើ​។ ចំណែក​នៅ​ក្រុង​សិរិ​សោភ័ណ កសិករ​នោ​មិន​តាន់​បាន​ស្តារឡើងវិញ​នៅឡើយ ព្រោះ​ទឹក​នៅ​ជ្រៅ​នៅឡើយ ។​

​សូមបញ្ជាក់ថា ពូជស្រូវ​ប្រាំង​(​មិន​ប្រកាន់​រដូវ​) ចុងរដូវ​វស្សា​ឬ​ស្រូវ​ដែល​ក​ស្រិ​ធ្វើ​ស្តារឡើងវិញ​នេះ​មានពូជ​សែន​ក្រអូប​(​ពូជ​ខ្មេរ ) ពូជ IR រ​៥០៤,IR 54, 51 (​ពូជ​វៀតណាម​)​ជាដើម ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...