ដោយៈ សរិទ្ធ / កោះកុងៈ រថយន្តមួយគ្រឿង បើកលឿន ពេលចុះចំណោត ស្រាប់តែដាច់ហ្វ្រាំង ក្រឡាប់ បណ្តាលឱ្យមនុស្សម្នាក់ ស្លាប់ និង ពីរនាក់ទៀត រងរបួសធ្ងន់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នាវេលាម៉ោង ៦និង២៣ នាទីយប់ លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម បានឱ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តស្ទូច ពណ៌ ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-1158 អ្នកបើបរ មិនស្គាល់អត្តសញ្ញាណ ( បានរត់គេចខ្លួនបាត់ ) មានអ្នករួមដំណើរជាមួយ ចំនួន ៤ នាក់ ស្លាប់បុរសម្នាក់ និងបុរស ពីរនាក់ទៀត របួសធ្ងន់ ( មិនទានស្គាល់អត្តសញ្ញាណ ) ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកកោះកុង សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាល តាតៃក្រោម ចុះ អន្តរាគមន៍ ហើយបានជួយសង្ក្រោះ ជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង និងសាកសពជនរងគ្រោះ កំពុងរង់ចាំ បងប្អូន សាច់ញាតិមក ដើម្បីធ្វើកំណត់ហេតុ ប្រគល់ឱ្យយកទៅធ្វើបុណ្យ៕/V