ដោយះ:សរិទ្ធ/កោះកុង:ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត សណ្តោង បុករថយន្តសាំយ៉ុងពីមុខ រងរបួសធ្ងន់ ស្រាលពីរនាក់កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិ៤៨ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង (ទិសដៅបញ្ច្រាស់គ្នា) ដោយសារតែរថយន្តសណ្តោងចុះចំណោតជ្រុលទៅបុកពីមុខរថយន្តសាំងយ៉ុង។
រថយន្តបង្កម៉ាកហ៊ីយដាយ ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៥៥៤៣ និងរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ ភ្នំពេញ ៤A.២៨៣៦ អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ទិសដៅពីភ្នំពេញទៅកោះកុង បុកចំពីមុខរថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង ២B.៨៥៨៧ (ទិសដៅពីកោះកុងទៅកំពត) បើកបរដោយឈ្មោះ តឹប លេស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ (រងរបួសស្រាល) អ្នករួមដំណើរម្នាក់ឈ្មោះ កែវ សុខា ភេទស្រី អាយុ៦២ឆ្នាំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ (របួសធ្ងន់) ។ជនរងគ្រោះ ត្រូវបញ្ជូនតាមរថយន្តសង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង៕