Home ព័ត៌មានជាតិ សង្គម ភ្លៀង​ចុងរដូវ...

ភ្លៀង​ចុងរដូវ​មួយ​មេ​ធំ​នៅ​យប់​ថ្ងៃ​២១​វិច្ឆិកា​ខ្លាំង​កំរិត​ទឹកភ្លៀង​ខ្ពស់​តែ​ទឹក​ឆាប់​ស្រក​ទៅវិញ​លឿន

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:​បើទោះបី​គេ​សង្កេតឃើញថា​នៅ​រាជធានី​ភ្នំពេញ​ទាំងមូល​កាលពី​យប់​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​មាន​ភ្លៀង​មួយ​មេ​ធំ​ជា​ភ្លៀង​ចុងរដូវ​ហើយ​មាន​រយះពេល​ជាមួយ​ម៉ោង​ក្ដី​តែ​មិន​បណ្ដាលឱ្យ​ជន់​លិច​ផ្លូវ​យូរ​នោះ​គឺ​ដោយសារ​ប្រព័ន្ធ​បូមទឹក​ដំណើរការ​។​

​ពាក់ព័ន្ធ​ការងារ​នេះ​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែវិច្ឆិកា​នេះ​ថា​៖​កាលពី​យ​ប​ថ្ងៃទី​២១​វិច្ឆិកា​មាន​ភ្លៀង​ធ្លាប់​មួយ​មេ​ធំ​ជា​ភ្លៀង​ចុងរដូវ​ហើយ​យូរ​បន្តិច​ដែរ​ធ្វើឱ្យ​ខណ្ឌ​ដែល​ភ្លៀង​ខ្លាំងជាងគេ​មាន​បឹង​កេង​. ចំកា​មន ដូនពេញ ច្បា​អំពៅ មានជ័យ និង​ខណ្ឌទួលគោក ហើយ​ក្នុងនោះ​តំបន់​ទួលគោក​ភ្លៀង​ខ្លាំងជាងគេ​ជាមួយ​ខណ្ឌដូនពេញ​កំរិត​ទឹកភ្លៀង​នៅ​ចតុមុខ​៧២​មី​លី​ម៉ែត្រ​។​
លោក​ប្រធាន​មន្ទីរ​បន្តថា​៖​បើទោះបី​ភ្លៀង​ខ្លាំង​ហើយ​មាន​លិច​តំបន់​ខ្លះ​នោះ​តែ​នៅក្រោយ​ភ្លៀង​រាំង​ទឹក​ហូរ​លឿន​ស្រក់​អស់​វិញ​ដូច​នៅ​ផ្លូវ​២៤០ និង​តំបន់​ផ្សារកណ្ដាល​ខណ្ឌដូនពេញ ។​ក្នុងពេល​ភ្លៀង​នោះ​ស្ថា​នី​យ៌​បូមទឹក​បឹងទំពន់​ដំណើរការ​បូម​ម៉ូ​ទ័​រទាំង​៦​គ្រឿង​ទឹក​ស្រក់​លឿន​ថែមទៀត​។​

ចំណែក​លោក​ដួង ចាន់​សារា​ត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​ឱ្យដឹងថា​៖​នៅ​ស្ថា​នី​យ៌​បូមទឹក​បឹងត្របែក​កំពស់​ទឹក​ឡើងដល់​៥,៣០​ហើយ​នៅ​ស្ថា​នី​យ៌​បឹងទំពន់​កំពស់​ទឹក​ក៏​៥,៣០​ម​ដូចគ្នា​។​

​កំពស់​តំកល់​នៅតាម​ស្ថា​នី​យ៌​កំពស់​៤​ម៉ែត្រ​ហើយ​នៅពេល​ទឹក​ឡើងដល់​៥​ម្រ៉ែ​ត​យើង​ចាប់ផ្ដើម​បូមទឹក​ចេញ​ហើយ​កុំឱ្យ​លិចលង់​។​

​គេ​គិតថា​ភ្លៀង​ចុងរដូវ​មួយ​មេ​ធំ​នេះ​បាន​ប្រមូល​កាកសំណល់​និង​សំរាម​ចូល​លូ​ទាំងអស់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...