ដោយ:អង្គរតូច/សៀមរាប÷អំពើឃាតកម្មដែលមិន ធ្លាប់មានដោយ ជនដៃដល់បានកាប់ទៅលើជនរងគ្រោះចំនួនពីរពូថៅ បណ្តាលអោយស្លាប់ក្នុងដំណេក បន្ទាប់មកជនដៃដល់ ក៍រត់ទៅចងក សម្លាប់ខ្លួនក្នុងបន្ទប់ទឹកជាក្រោយ។
កងរាជអាវុធហត្ថស្រុកជីក្រែង បង្ហាញថា ហេតុការណ៍នៃអំពើឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ១និង២០នាទីយប់ ឆ្លងចូលថ្ងៃទី ២២ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចភូមិគំរូ ឃុំពង្រលើស្រុកជីក្រែង។ជនរងគ្រោះ មាន ឈ្មោះ ឃុន រុន ភេទប្រុសអាយុ 46ឆ្នាំ មានទីលំនៅភូមិ ឃុំ កេីតហេតុខាងលើ។ចំណែកជនសង្ស័យ ឈ្មោះ ជី គា ភេទប្រុសអាយុ 36ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើដូចគ្នា។
របាយការណ៍បានបង្ហាញទៀតថា មុនកើត ហេតុ ជនរងគ្រោះបានដេកលើគ្រែក្រោមផ្ទះជាធម្មតា។ ក្នុងគ្រាដែលជនរងគ្រោះកំពុងលង់លក់ក្នុងដំណេក ក៍ស្រាប់តែជនដៃដល់ យកពូថៅកាប់ទៅលេីជនរងគ្រោះចំនួនពីរពូថៅ ចំគល់ថ្គាមខាងឆ្វេង១ពូថៅនិងកញ្ចឹងក ផ្នែកខាងក្រោយ១ពូថៅ បណ្តាលអោយស្លាប់នៅនិងកន្លែង។ ក្រោយពីធ្វេីសកម្មភាពរួចជន ល្មើសបានរត់ទៅធ្វេីអត្តឃាត (ចងក) សំលាប់ខ្លួនក្នុង បន្ទប់ទឹក នៅក្នុងវត្ត ក្បាលដំរី ដែលស្ថិតក្នុងភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង បណ្តាលអោយស្លាប់ដូចគ្នាផងដែរ។
របាយការណ៍បញ្ជាក់ថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ជនល្មើសខាងលើជាមនុស្សវិកលចរិក សតិមិនគ្រប់គ្រាន់។ក្រោយពិនិត្យ កន្លែងកើតហេតុ សាកសពជនរងគ្រោះ និងជនដៃដល់ បានប្រគល់អោយក្រុមគ្រួសាររៀងខ្លួន៕