ដោយ:គ្រញូង/បាត់ដំបង:កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ក្រុមការងារចុះជួយស្រុកសង្កែបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២ភូមិសរុបចំនួន១ពាន់គ្រួសារ។
លោក កុល វិរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសង្កែបានបានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១ពាន់គ្រួសារដោយមកពីភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ មានចំនួន៦៩០គ្រួសារនិងភូមិអូរមុនីឃុំអន្លង់វិលស្រុកសង្កែចំនួន៣១០គ្រួសារ។ អំណោយទាំងនោះមានអង្ករ មី ជាដើមរួមនឹងថវិការមួយចំនួន៕