ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង , លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកអំណោយ របស់រាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាំយកទៅចែកជូន ដល់គ្រួសារអតីតយុទ្ធជន និងជនចាស់ជរា គ្មានទីពឹង ដែលបានរងនូវផលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩ ។
លោក ថោង ចំរើន បានឲ្យដឹងថាៈ អំណោយដែលបានផ្តល់ជូន ដល់គ្រួសារអតីតយុទ្ធជន និងជនចាស់ជរា គ្មានទីពឹង នាពេលនេះ គឺជាអំណោយរបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពងឆ្នាំង ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជានៅលើពិភពលោក បានរងផលប៉ះពាល់ នៃជំងឺកូវីដ ១៩ នេះ ។
អំណោយដែលត្រូវផ្តល់ជូន នាពេលនេះ មានចំនួន ៦០ គ្រួសារ មកពីក្រុងកំពង់ឆ្នាំង ១០ គ្រួសារ និងស្រុករលាប្អៀរ ៥០ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន ក្រមា ប្រេងឆា មី ត្រីខ សាប៊ូ ៕/V