Home ព័ត៌មានជាតិ សន្តិសុខ សាំ​យ៉ុង​បុក​...

សាំ​យ៉ុង​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នា​ក់នៅ​ស្រុក​កំពង់សីលា​

​ដោ​យ:​វ​ណ្ណៈ/ព្រះសីហនុ​: បុរស​អ្នកជិះ​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​សាំ​យ៉ុង​បើក​បុក លើ​ដង​ផ្លូវជាតិ​លេខ​៤ ន្លោះ​គីឡូម៉ែត្រ​លេខ ១១២-១១៣ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​ប្រាប់ថា រថយន្ត​ម៉ាក សាំ​យ៉ុង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-4750 បើក​ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ លុះ​មកដល់​ចំនុច​ខាងលើ បាន​បុក​ម៉ូត មួយគ្រឿង​ម៉ាក​សង់ ស៊េរី​2017 ពណ៌ ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ 1DP-0932 មាន ទិសដៅ​ផ្ទុយគ្នា ។

​ក្នុង​ហេតុការណ៍​នេះ បណ្ដាល ឲ្យ ភាគី​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សៀន ស៊ឹម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ រីឯ​អ្នកបើកបរ រថយន្ត គេចខ្លួនបាត់​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...