Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​ស៊ិន​...

​រថយន្ត​ស៊ិន​ទ្រី បុក​រថយន្ត​លែ​ន​គ្រូ​ស្ស័​រ រួច​ដោះស្រាយ​បញ្ចប់រឿង​ភ្លាមៗ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ រថយន្ត​ស៊ឹ​ន​ទ្រី បាន​បុក​ជាមួយ​រថយន្ត លែ​ន​គ្រូ​ស្ស័​រ ( Land Cruiser ) នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន បណ្ដាល​ឲ្យ​រង​ការខូចខាត យ៉ាងដំណំ កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​៣៨៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត Land Cruiser ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-5500 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៨៨ ទិសដៅ​ពី​ខាងត្បូង មក​ខាងជើង ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ផ្លូវបំបែក​ជា​បួន បាន​ឆ្លង​ដល់​ពាក់​កណ្ដាលផ្លូវ ក៏ត្រូវ​រថយន្ត​ស៊ិន​ទ្រី ពណ៌​លឿង គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ ទិសដៅ​ពី​ខាងកើត មក​ខាងលិច ក្នុង​ល្បឿន​លឿន បាន​បុក​រថយន្ត Land Cruiser ចំ​ពី​ចំហៀង​គូទ វិល​ជិត​មួយ​ជុំ បណ្ដាល​ឲ្យ​រង​ការខូចខាត និង​បែក​ស្តុ​ប យ៉ាងដំណំ តែ​ក៏​ជា​សំណាងល្អ មិន​ធ្វើ​ឲ្យ​មនុ​ស្សណា​ម្នាក់ រងរបួស ឬ​គ្រោះថ្នាក់ ដល់​អាយុជីវិត​នោះទេ​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​រថយន្ត​ស៊ិន​ទ្រី និង​កម្មករ ប្រមូល​សំរាម បាននាំគ្នា​គេចខ្លួន​បាត់អស់ ដោយ​បន្សល់ទុក​រថយន្ត នៅ​កន្លែងកើតហេតុ ។ តែមួយ​សន្ទុះ​ក្រោយមក ក៏មាន​តំណាង​រថយន្ត​ស៊ិន​ទ្រី ចុះមក​ដោះស្រាយ និង​អះអាងថា ព្រមយក​រថយន្ត Land Cruiser ទៅ​ជួសជុល​ឲ្យ​ស្អាត​ដូចដើម ជូន​ដល់​ជនរងគ្រោះ​វិញ ដើម្បី​បញ្ចប់រឿង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular