Home ព័ត៌មានជាតិ សង្គម ​គ្រួសារ រងគ្...

​គ្រួសារ រងគ្រោះ​ដោយ​ទឹកជំនន់ និង​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ១១០​គ្រួសារ ទទួលបាន​អំណោយ​

ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖ គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ១១០​គ្រួសារ មកពី​ឃុំ​ពពេល និង​ឃុំ​ឆ្នុកទ្រូ ក្នុងស្រុក​បរិបូណ៌ ទទួលបាន​អំណោយ​មនុ​ស្សធ​ម៍​ពី​លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​និង​ជា​អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បរិបូណ៌ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​។​

​លោកស្រី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព​ដោយ​រសនៅ​អនាម​យ័​ហូប​ស្អា​ត់រស់​នៅ​ល្អ​ដេ​ី​ម្បី​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ ពិសេស ត្រូវ​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​កូ​វីដ ១៩(Covid-19 ) កុំឱ្យ​កើតមាន​ក្នុង​គ្រួសារ និង​សហគមន៍​របស់​យើង​។​

​បន្ទាប់ពី​ចប់​ពិធី​ចែក​អំណោយ​លោកស្រី​បាន​បន្តដំណើរ​ប្រគល់​អណ្ដូងស្នប់​ធំ​ចំនួន ០២ ទៅដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ និង​ភូមិ​៤ សង្កាត់​ខ្សា​ម ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular