ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃអាទិត្យទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ស៊ុន សិទ្ធីនាយករដ្ឋបាលខណ្ឌចំកាមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចូលរួមពិធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅអតីតស្ពាននាគ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ នៅគល់ស្ពាននាគ នៃទីក្រុងកោះពេជ្រ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យ-អនុប្រធានការិយាលចំណុះរដ្ឋបាល និងក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ។
គួររំលឹកថា៖ នៅថ្ងៃ២២វិច្ឆិកាឆ្នាំ២០២០នេះ គម្រប់ ខួប ១០ ឆ្នាំនៃការរត់ជាន់គ្នាស្លាប់នៅលើស្ពាននាគ។
ជារៀងរាល់ឆ្នាំរដ្ឋបាលរាជធានីភ្នំពេញមិន បាន ភ្លេច និង បោះបង់ ចោល នូវ កម្មវិធី សូត្រ មន្ត បង្សុកូល និង រាប់បាត្រ ព្រះសង្ឃ ទៅ តាម ទំនៀមទម្លាប់ ប្រពៃណី សាសនា ដើម្បី ឧទ្ទិស កុសល ជូន ដល់ ជន រង គ្រោះ ដែល បាន បាត់បង់ ជីវិត ក្នុង ឧបទ្ទវហេតុ រត់ ជាន់ គ្នា លើ អតីត ស្ពាន ពេជ្រ កាលពី យប់ ថ្ងៃ ទី ២២ វិច្ឆិកា ឆ្នាំ២០១០ ឬ ថ្ងៃ ទី ៣ នៃ ព្រះរាជ ពិធីបុណ្យ អុំទូក ឡើយ ។
នៅឆ្នាំនេះទៀតដែលជាឆ្នាំគម្រប់ ខួ ប ១០ ឆ្នាំគឺ (២២ វិច្ឆិកា ២០១០-២២ វិច្ឆិកា ២០២០) ក៏ធ្វើដដែលគ្រាន់តែឆ្នាំនេះ អភិបាល រាជធានី ភ្នំពេញ បាន ណែនាំ ឱ្យ អាជ្ញាធរ ខណ្ឌចំការមន ជា អ្នក រៀបចំ ធ្វើ តាម ប្រពៃណី ព្រះពុទ្ធ សាសនា នៅ ថ្ងៃ ទី ២២ ខែវិច្ឆិកា នេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា៖ឆ្នាំនេះលោក អភិបាល រាជធានី ភ្នំពេញ បាន ធ្វើការ ណែនាំ ឱ្យលោក ថេ ង សុ ថុ ល អភិបាល ខណ្ឌចំការមន រៀបចំ ប្រារព្ធ ពិធីសូត្រមន្ត បង្សុកូល និង រាប់បាត្រ ព្រះសង្ឃ ទៅ តាម ប្រពៃណី ព្រះពុទ្ធ សាសនា ដើម្បី ឧទ្ទិស កុសល ជូន វិញ្ញាណក្ខន្ធ ជន រង គ្រោះ ក្នុង ឧបទ្ទវហេតុ លើ អតីត ស្ពាន ពេជ្រ នៃ ទីក្រុង កោះ ពេជ្រ ដែល ប្រព្រឹត្ត ទៅ នៅ ព្រឹក ថ្ងៃ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
គួរបញ្ជាក់ថា៖ពិធី រំលឹក វិញ្ញាណក្ខន្ធ នេះ ធ្វើ នៅ ខាង មុខ ស្តូប រំលឹក វិញ្ញាណក្ខន្ធ ជន រង គ្រោះ ស្ថិត នៅ ជាប់ អតីតស្ពាន នាគ នៃ តំបន់ កោះ ពេជ្រ ជាទី ដែល ជន រង គ្រោះ បាន បាត់បង់ ជីវិត កាលពី ១០ ឆ្នាំ មុន ដែល មានការ ចូលរួម ពី មន្ត្រីរាជការ , អាជ្ញាធរ ដែនដី , សាច់ញាតិ ក្រុម គ្រួសា របស់ ជន រង គ្រោះ និង ប្រជាពលរដ្ឋ ទៀត ផង ដែរ ។
គួរ រំលឹក ដែរថា ៖កាលពី យប់ ថ្ងៃ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១០កន្លងទៅ ក្នុង ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ ព្រះ ខែ មាន ឧបទ្ទវហេតុ រត់ ជាន់ គ្នាស្លាប់ នៅ លើ ស្ពាន កោះ ពេជ្រនៅថ្ងៃ២២វិច្ឆិកាស្អែកនេះ នឹងមានពិធី សូត្រ មន្ត បង្សុកូល ឧទ្ទិស កុសល អ្នក ស្លា ប់ លើ អតីត ស្ពាន នាគនៅកោះ ពេជ្រ គម្រប់ ខួប ១០ ឆ្នាំ។
គួរ រំលឹក ផងដែរថា ៖កាលពី យប់ ថ្ងៃ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១០កន្លងទៅ ក្នុង ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ ព្រះ ខែ មាន ឧបទ្ទវហេតុ រត់ ជាន់ គ្នា បាន កើតឡើង នៅ លើ ស្ពាន កោះ ពេជ្រ បណ្តាល ឲ្យ មនុស្ស ស្លាប់ ៣៥៣ នាក់ និង រង របួស ជាង ៤០០ នាក់ ផង ដែរ ៕