ដោយ: សរិទ្ធ / ភ្នំពេញ: បុរសម្នាក់បានប្រើកាំភ្លើងខ្លីបាញ់ក្បាលខ្លួនឯងបណ្តាលអោយស្លាប់ដោយមិនដឹងមូលហេតុបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង៣០នាទី ព្រឹក ថ្ងៃទី២២វិច្ឆិកា២០២០ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៣ ភូមិ បាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
តាមការសន្និដ្ឋានរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ អមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ បាញ់ខ្លួនឯង ចំក្បាល ពីខាងស្តាំ ទៅឆ្វេង ចំនួន ០១គ្រាប់ ។
ជនរងគ្រោះឈ្មោះ អ៊ីវ លាងអ៊ាង ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ រៀនជួសជុលរថយន្តស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយទើបតែត្រឡប់ពីធ្វើការនៅប្រទេសកូរ៉េ បានចំនួន៣ខែ ។
វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ៖ –អាវុធខ្លីចំនួន០១ដើម ក្បាលគ្រាប់ចំនួន០១ គ្រាប់ សំបកគ្រាប់ចំនួន ០១ ។
សមត្ថកិច្ចឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះ គីន ឡាក់ស្រ៊ីន បានប្រាប់ថា ជនរងគ្រោះទើបតែត្រឡប់ពីធ្វើការនៅប្រទេសកូរ៉េ បានចំនួន៣ខែ ហើយចូលមកស្នាក់នៅ ក្នុងផ្ទះកើតហេតុបានចំនួនជាង០១ខែ ដើម្បីរៀនជាងជួសជុលរថយន្ត។ កន្លងមកមិនដែលដឹងថា ជនរងគ្រោះ មានប្រើប្រាស់អាវុធទេ រហូតដល់ព្រឹកថ្ងៃទី២២វិច្ឆិកា ២០២០ វេលាម៉ោង ៧និង.៣០នាទី ខ្លួនបានចុះពីជាន់ឡៅតឿ មកក្រោមគោលបំណងទៅធ្វើការ ស្រាប់តែ ឃើញជនរងគ្រោះដេកស្លាប់ មានឈាម និងឃើញមានកាំភ្លើងខ្លី០១ដើមនៅជាប់ជនរងគ្រោះ។
ប្រភពបានបន្តថា ពេលនោះខ្លួនបានទូរស័ព្ទហៅឈ្មោះ គីន លឹមហុង និង ឈ្មោះ កើត រ៉ែង អោយយករថយន្តដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីពេទ្យ តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។ ពេលនោះ ក៏ដឹកសព ត្រឡប់មក ផ្ទះកើតហេតុវិញ ទើបធ្វើអោយមានភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យ ទីតាំងកន្លែងកើ ហេតុនិងលើជនរងគ្រោះ។
បច្ចុប្បន្នសព ជនរងគ្រោះ ប្រគល់អោយក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្ត ក្រាំងធ្នង់៕