Home ព័ត៌មានជាតិ សេដ្ឋកិច្ច សហគ្រាស​ផលិត​...

សហគ្រាស​ផលិត​ឥដ្ឋ​ដ៏​ធំ​លេចចេញ​រូបរាង​ក្នុង​ទឹកដី​ស្រុក​អង្គរជ័យ​ខេត្តកំពត​

ដោយ បូកគោ / កំ​ពតៈ សហគ្រាស​ថ្មកំបោរ និង​ម្សៅ​បៀក​ដ៏​ធំ​ដែល​អាច​ផលិត​ឥដ្ឋ​ជាង​៨០​ម៉ឺន​ដុំ​ក្នុង​មួយថ្ងៃ​បាន​លេចចេញ​រូបរាង ហើយ​ចាប់ផ្តើម​ដំណើរការ​របស់ខ្លួន​ក្នុង​ទឹកដី​នៃ​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត​។ នេះ​ជា​ផ្នែក​សំខាន់​សម្រាប់​ផ្គត់ផ្គង់ ក៏ដូចជា​ចូលរួម​ទ្រទ្រង់​វិស័យ​សំណង់​នៅ​កម្ពុជា ខណៈដែល​បច្ចុប្បន្ន​ខេត្តកំពត មាន​រោងចក្រ​ស៊ីម៉ង់​តិ៍​ចំនួន​៤ ដែល​អាច​ផលិត​បាន​៦​លាន​តោន​ក្នុង​មួយឆ្នាំ​។​

​លោក​លី គីម​វុន ប្រធាន​សហគ្រាស​ផលិត​ថ្មកំបោរ និង​ម្សៅ​បៀក​យីហោ​ភ្នំ​មាស​បាន​រៀបរាប់​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា ក្រុមហ៊ុន​ចាប់ផ្តើម​សាងសង់​ខ្សែសង្វាក់​ផលិតកម្ម​ឡឥដ្ឋ​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៥ និង​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​នា​ថ្ងៃនេះ ។ រោង​សិប្បកម្ម​ឡឥដ្ឋ​មាន​ទំហំ​១៥០​ម៉ែត្រ​បួន​ជ្រុង​លើ​ទំហំ​ផ្ទៃដី​៤០​ហិកតា ដោយ​ចំណាយ​ទុន​សរុប​៦​លាន​៥៦​ម៉ឺន​ដុល្លារ​ក្រោម​កិច្ចសហការ​វិនិយោគរ​វាង​ភាគហ៊ុន​ខ្មែរ និង​ភាគី​ចិន​ក្នុង​ចំណែក​ស្មើគ្នា​។ លោក​ប្រធាន​បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បុគ្គលិក​កម្មករ​ជនជាតិ​ចិន​ចំនួន​៥០​នាក់ និង​ជនជាតិខ្មែរ​១២០​នាក់​។ ខ្សែសង្វាក់​ផលិតកម្ម​ដំណើរការ​តាម​ប្រព​ន្ធ័​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ចុងក្រោយ​ដើម្បី​ផលិត​ជា​ប្រភេទ​ឥដ្ឋក្រហម​ដែល​អាច​ផលិត​ឥដ្ឋ​បាន​៨០​ម៉ឺន​ដុំ​ក្នុង​មួយថ្ងៃ​សម្រាប់​លក់​នៅលើ​ទីផ្សារ និង​នាំចេញ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​យក​មកពី​ភូមិសាស្ត្រ​នៃ​ស្រុក​នេះ​ផ្ទាល់​។

​ថ្លែង​ក្នុង​ពិធី​នេះ លោ​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​តាមរយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ស្ថេរភាព​នៅ​ទូទាំងប្រទេស​។ ជាមួយ​សន្តិភាព​ពេញលេញ​នេះ​ក៏​នាំមក​នូវ​កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ជា​ផ្នែក​សំខាន់​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ជា​លំដាប់​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ខេត្តកំពត​ពោរពេញ​ដោយ​ក្តី​មោទនៈ​បំផុត​ដែលមាន​សមិទ្ធផល​ធំៗ​ដូចជា រោងចក្រ​ស៊ីម៉ង់​តិ៍​ចំនួន​៤​អាច​ផលិត​បាន​ប្រមាណ​ជាង​៦​លាន​តោន​ក្នុង​មួយឆ្នាំ​។ វា​រី​អគ្គិសនី​កំចាយ​មាន​កម្លាំង​ថាមពល ១៩៤,១០​មេ​ហ្គា​វ៉ា​ត់ ដែល​អាច​ផលិត​អគ្គិសនី​បាន​ជាង​៤០០​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយឆ្នាំ​។ លើសពីនោះ​ក៏​នៅមាន​កំពង់ផែ​សមុទ្រ​ចំនួន​៤​កន្លែង​ផងដែរ​។​

​លោក​ជាវ តា​យ​បាន​បញ្ជាក់ថា​សម្រាប់​ការបើក​សម្ពោធ​សហគ្រាស​ផលិត​ថ្មកំបោរ និង​ម្សៅ​បៀក​នេះ​ពិតជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​ទស្សនៈវិស័យ​សេដ្ឋកិច្ច​វែងឆ្ងាយ​ដើម្បី​ភាពជោគជ័យ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​។

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់ គោរព និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ ក៏ដូចជា​បទ​ប្បញ្ញត្តិ​នានា​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​របស់ខ្លួន ជាពិសេស​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងបរិស្ថាន​ស្នើសុំ​ទី...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក...

ប្រកួត​និយាយ​រឿងនិទាន​ជា​...

​ដោយ​: ដេប៉ូ / សៀមរាប​: ក...

ក្រសួងពាណិជ្ជកម្ម​ត្រៀម​ជ...

ដោយ​: ពៅ​និមល / ភ្នំពេញ​:...

ជ្រើស​រើសយក​រូបសំណាក​ព្រះ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...