Home ព័ត៌មានអន្តរជាតិ «​មនុស្ស​ប្រជ...

«​មនុស្ស​ប្រជៀវ​»​ចិន និយាយថា ការ​សាក​ពិសោធន៍​បង្ហាញថាវីរុស​កូរ៉ូ​ណា​មិន​មាន​ប្រភព​ចេញពី​កន្លែង​ពិសោធន៍​នៅ​វូ​ហាន​ទេ​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​អ្នកឯកទេស​ខាង​វីរុស​ចិន​ម្នាក់ ដែល​ល្បី​ខាង​សិក្សា​ស្រាវជ្រាវ​អំពី​វីរុស​កូរ៉ូ​ណាក្នុង​ខ្លួនស​ត្វ​ប្រជៀវ រហូតដល់​ថ្នាក់​គេ​ដាក់​ឈ្មោះ​អោយ​ថា​«​មនុស្ស​ប្រជៀវ​ចិន​»​បាន​ចែករំលែក​​ការ​រក​ឃើញ​នៅក្នុង​ការ​ធ្វើតេស្តិ៍​ថ្មីៗដែល​បង្ហាញ​ថា វីរុស​កូរ៉ូណាឬកូវីដ១៩នេះ​មិន​មាន​ប្រភព​ចេញពី​កន្លែង​ពិសោធន៍​នៅ​ក្រុង​វូ​ហាន​របស់​លោកស្រី​ទេ​។​

​ស៊ី ហ្សេ​ង​លី នាយករង​នៃ​វិទ្យាស្ថាន​វីរុស​វិទ្យា​វូ​ហាន បាន​ពី​ពេល​ថ្មី​បានធ្វើកា​រសាក​ពិសោធន៍​ឡើងវិញ គំរូ​ឈាម​ដែល​គេ​យក​នៅ​ឆ្នាំ​២០១២ពី​កម្មករ​រ៉ែ​៤​នាក់ ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ធ្វើការ​នៅក្នុង​​ល្អាង​ប្រជៀវ​នៅ​ចិន​ភាគ​និរតី​។​លទ្ធផល​បាន​បង្ហាញថា គ្មាន​ពួកគេ​ណា​ម្នាក់​ត្រូវ​បាន​ចម្លង​វីរុស​កូរ៉ូណា​ទេ​។​

​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​លទ្ធ​ពិសោធន៍​នេះ ហាក់​ច្រាស​គ្នា​ពី​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិបាល​លោក​ដូណាល់ ត្រាំ ដែលថា វីរុស​កូរ៉ូណា ដែល​បាន​ចម្លង​មនុស្ស​ជិត​៥៨​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​មាន​​ប្រភព​ចេញពី​កន្លែង​ពិសោធន៍​នៅ​ក្រុង​វូ​ហាន​។​

​លទ្ធផល​បង្ហាញ​ថា លោកស្រី​ស៊ី និង​ក្រុម​របស់​គាត់ មិន​បាន​ប្រមូល​យក​បាន​វីរុស Sars-CoV-2 ជា​ប្រភេទ​វីរុស​ដែល​បង្ក​ជំងឺ​កូវី​ដ​១៩​ដូច​សព្វថ្ងៃ​ទេ នៅមុន​ការផ្ទុះ​ជំងឺ​នេះ​នៅ​ក្រុង​វូ​ហាន​កាលពី​ចុងឆ្នាំ​២០១៩​។​

​ស៊ី ហ្សេ​ង​លី នាយករង​នៃ​វិទ្យាស្ថាន​វីរុស​វិទ្យា​វូ​ហាន បាន​ធ្វើតេស្តិ៍​សំណា​កឈាម​ដែល​ប្រមូល​មក​ពី​កម្មករ​រ៉ែ​ដែល​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ធ្វើការ​ក្នុង​ល្អាង​ប្រជៀវ​កាលពី​៨​ឆ្នាំ​មុន​នៅ​ចិន​ភាគ​និរតី​។​លោក​ស្រី​ថា​​សំណុំ​សេណេទិច​ដែល​លោកស្រី​ពិសោធន៍ ខុស​គ្នា​ពី​សំណុំ​សេណេទិច​វីរុស​កូរ៉ូណា​ដែ​ល​កំពុងចម្លង​មនុស្ស​រាប់លាន​នាក់​សព្វថ្ងៃ​

​បន្ទប់ពិសោធន៍​P4​នៅ​វិទ្យាស្ថាន​វីរុស​វិទ្យា​វូ​ហាន ក្នុង​ខេត្ត​ហឺ​ប៉ី របស់​ចិន ដែល​អាម៉េរិក​ចោទ​ថា​ជា​ប្រភព​ផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩

​ពីមុន​អ្នកឯកទេស​វីរុស​រូបនេះ​បាន​អះអាងថា លក្ខណៈ​របស់​វីរុស​ដែល​លោកស្រី​ពិសោធន៍ មិន​ត្រូវ​គ្នា​នឹង​សំណុំ​ហ្សែ​ន​របស់​វីរុស​កូវី​ដ​១៩​ទេ​។​

​បើ​តាម​របាយការណ៍ កម្មករ​រ៉ែ​ទាំងនេះ​បាន​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ម្យ៉ាង​ក្រោយ​ចូល​ប្រមូល​យក​អាចម៍​ប្រជៀវ​ពី​អណ្តូងរ៉ែ​ទង់ដែង​មួយ​នៅក្នុង​ខេត្ត​យុន​ណាន​កាលពី​ខែ​មេសា​ឆ្នាំ​២០១២​។​

​លោកស្រី​ស៊ី បាន​និយាយថា «​យើង​សង្ស័យ​អ្នក​ជំងឺឆ្លង​វីរុស​មិន​ស្គាល់​ម្យ៉ាង​។​ដូច្នេះ យើង​និង​ក្រុម​ដទៃ​ទៀត​បាន​យក​គំរូ​ឈាម​មក​ពី​សត្វ រួម​មាន​ប្រជៀវ កណ្តុរ និង​កណ្តុរ​ប្រមេះ​នៅ​ម្តុំ​ល្អាង​នោះ​។​ប៉ាន់​ឈាម​​មួយ​ផ្ទុក​វីរុស​កូរ៉ូណាស​ត្វ​ប្រជៀវ​RaTG13​។​នៅ​ឆ្នាំ​០២០​នេះ យើង​ប្រៀបធៀប​សំណុំ​ហ្សែ​ន​Sars-CoV-2 ជាមួយនឹង​សំណុំ​ហ្សែ​ន​វីរុស​កូរ៉ូ​ណាក្នុង​សត្វ​ប្រជៀវ និង​បាន​រកឃើញថា វា​ដូច​RaTG13 ៩៦,២​ភាគរយ​»​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​អះអាង​ថា ភាគ​ខុសគ្នា​៣,៨​ភាគរយ​នៅក្នុង​វីរុស​នេះ​មានន័យថា វីរុស​កូរ៉ូណា​ប្រជៀ​វ​ត្រូវការ​ពេល​រាប់ទសវ​ត្ស​រ៍​ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​Sars-CoV-2​។​

​ស៊ី ពី​មុន​បាន​ព្រមាន​ថា វីរុស​ថ្មី​ដែល​ត្រូវបាន​រកឃើញ​នៅ​ទូទាំង​ពិភពលោក គ្រាន់តែ​ជា​ផ្នែក​តូច​បំផុត​មួយ​ប៉ុណ្ណោះ​។​លោកស្រី​បាន​អំពាវនាវ​អោយ​មាន​កិច្ចសហការ​គ្នា​ជា​អន្តរជាតិ ក្នុង​ការប្រយុទ្ធប្រឆាំង​​នឹង​ជំងឺឆ្លង ទោះជា​មាន​ការចោទប្រកាន់​ថា​ចិន​បិទបាំង​គ្រោះថ្នាក់​បង្កឡើង​ដោយ​វីរុស​កូរ៉ូ​ណាក្តី​។​

​ថ្លែង​ក្នុង​ទូរទស្សន៍ CCTN​លោកស្រី​ស៊ី បាន​និយាយថា​«​បើ​យើង​ចង់​រារាំង​កុំអោយ​ពូជសាសន៍​មនុស្ស​រងគ្រោះ​ពី​ការផ្ទុះ​ជំងឺឆ្លង​បន្ទាប់ យើង​ត្រូវតែ​ស្វែង​យល់​ដឹង​ជា​មុន​អំពី​វីរុស​ដែល​មិន​ស្គាល់​នៅ​ក្នុង​សត្វ​​ក្នុង​ធម្មជាតិ​ទាំងនេះ​ជា​មុន និង​ធ្វើ​ការព្រមានជា​មុន​។​បើ​យើង​មិន​សិក្សា​វា​ទេ នៅតែ​មាន​លទ្ធភាព​ផ្ទុះ​ជំ​ង​ឆ្លង​មួយណា​ទៀត​»៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...