Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ ៧...

ប្រជាពលរដ្ឋ ៧.៨១៩ គ្រួសារ ក្នុងស្រុក​ក្រគរ ទទួល​អំណោយ​លោក ហ៊ុន ម៉ា​ណែ​ត​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រុមការងារ​គ្រប់គ្រង​និស្សិត នៃ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​ក្រុមទី​០៦) ដឹកនាំ​ដោយ លោក ម៉ី វ៉ាន់ និង​លោក កែវ រតនៈ បាន​នាំយក​អំ​ណាយ​ដ៏​ថ្លៃថ្លា និង​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​សប្បុរសជន ចែកជូន​ដល់ ប្រជាពលរដ្ឋ ៧.៨១៩ គ្រួសារ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន ក្រុមការងារ​ទី​៦ នៃ​សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បានលើកឡើង​ថាៈ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ បានគិត​គូរ​ពី​សុខទុក្ខ ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​។ ជាក់ស្ដែង​ថ្ងៃនេះ លោក​បាន​មើលឃើញ ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយ​ទឹកជំនន់ នាពេល​កន្លងមក ទើប​ក្រុមការងារ បាន​នាំយក​អំណោយ ដ៏​ថ្លៃថ្លា​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី និង​សប្បុរសជន ដទៃទៀត មក​ប្រគល់ជូន ប្រជាពលរដ្ឋ ចំនួន ៧.៨១៩ គ្រួសារ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​លោក ម៉ី វ៉ាន់ បាន​បន្តថាៈ ទោះបី​អំណោយ នាពេលនេះ គឺ​មិនទាន់​គ្រប់គ្រាន់ នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ណាក៏ដោយ ក៏ប៉ុន្តែ​បាន​ដោះស្រាយ ការលំបាក​របស់ បងប្អូន​ប្រជាពលរដ្ឋ ចំពោះមុខ​។ ក្រោយពី​ទឹក​ស្រក សូម​បងប្អូន​ប្រជាពលរដ្ឋ ខំ​បង្កបង្កើនផល ដាំ​ដំណាំ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​យកចិត្តទុកដាក់ ថែទាំ​សុខភាព​ការពារ ការឆ្លង​នូវ​ជំងឺ​ផ្សេងៗ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់ នៅក្នុង​ការការពារ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ តាម​វិធានការ​របស់ ក្រសួងសុខាភិបាល​។​

​សូមបញ្ជាក់ថា អំណោយ​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​សប្បុរសជន​ដទៃទៀត ប្រគល់ជូន ប្រជាពលរដ្ឋ ៧.៨១៩ គ្រួសារ នៅក្នុង​ឃុំ​ចំនួន ៤ នៃ​ស្រុក​ក្រគរ ក្នុងនោះ ឃុំ​ក្បាល​ត្រាច មាន​ចំនួន ៣.១០៤ គ្រួសារ ឃុំ​កំពង់​លួង មាន​ចំនួន ៩៨៧ គ្រួសារ ឃុំ​អូរសណ្តាន់ មាន​ចំនួន ១៨៤ គ្រួសារ និង​ឃុំ​កំពង់​ពោធិ មាន​ចំនួន ១.៨៨៦ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ និង​គ្រឿងឧបភោគ បរិភោគ ដើម្បី​ដោះស្រាយ ការលំបាក​ប្រចាំថ្ងៃ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...