Home ព័ត៌មានជាតិ សន្តិសុខ គ្រោះថ្នាក់​ច...

គ្រោះថ្នាក់​ចរាចរណ៍ ២០៦ ថ្ងៃៈ ស្លាប់ ៨៥៧ នាក់ និង​របួស ២.៥៨៦ នាក់​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ២០៦ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៧០១ លើក ស្លាប់​មនុស្ស​ចំនួន ៨៥៧ នាក់ របួស​ចំនួន ២៥៨៦​នាក់ ក្នុងនោះ​របួសធ្ងន់ ១.៥៥៨ នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ កើតឡើង ១៤ លើក ស្លាប់ ៦​នាក់ របួស ២៣ នាក់ ក្នុងនោះ​ធ្ងន់ ១៤ នាក់ និង​ស្រាល ៩ នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថាៈ សម្រាប់​លទ្ធផល​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ លេខ​៣៩ រយៈពេល ២០៦ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២២១.៨០១ គ្រឿង ក្នុងនោះ​ម៉ូតូ មាន​ចំនួន ១៦៣.៨៤៨ គ្រឿង និង​រថយន្ត មាន​ចំនួន ៥៧.៩៥៣ គ្រឿង ។

​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...