Home ព័ត៌មានជាតិ សង្គម ​កម្ពុជា បាន​...

​កម្ពុជា បាន​បង្កើត​សំរាម ប្រមាណ ៤​លាន​តោន ក្នុង​មួយឆ្នាំៗ​

​ដោយៈ ដេប៉ូ / សៀមរាបៈ ក្នុង​មួយឆ្នាំៗ កម្ពុជា បាន​បង្កើត​សំរាម​ប្រមាណ ៤​លាន​តោន ក្នុងនោះ ៦៥ ភាគរយ ជា​សំណល់​សិរ​រី​រា​ង្គ ប្រមាណ ២០ ភាគរយ ជា​សំណល់​ប្លា​ស្ទិ​ក នៅ​សេសសល់ ជា​សំណល់​រឹង និង​សំណល់​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការ​ឱ្យដឹងពី លោក នេត្រ​ភក្ត្រា មន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន​។​

​ថ្លែង​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្នុង​ទិវា​អនាម័យ​បរិស្ថាន ២៣ វិច្ឆិកា និង​ពិធីបុណ្យ​ទន្លេសាប នា​រដូវ​ទឹកសម្រក ប្រចាំឆ្នាំ​២០២០ នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ឱ្យដឹងថាៈ ក្នុងចំណោម សំរាម​ទាំងអស់ ដែល​គេ​បោះចោល​នេះ មាន​ត្រឹមតែ​ប្រមាណ ៥១ ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​យកទៅ​ចាក់ នៅ​ទីលាន ចាក់សំរាម ក្រៅ​នោះ​ត្រូវគេ​បោះចោល យ៉ាង​អនាធិបតេយ្យ តាម​ដងផ្លូវ ក្នុង​ប្រភពទឹក និង​ខ្លះទៀត ត្រូវបាន​ដុតចោល​ជាដើម​។​

​យ៉ាងណាក្តី លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ដែរថាៈ កម្ពុជា​មិនទាន់មាន​តួលេខ​ថា ក្នុង​មួយឆ្នាំ ប្រើប្រាស់​ប្លា​ស្ទិ​ក ប៉ុន្មាន​តោន​នៅឡើយ ប៉ុន្តែ​គ្រាន់តែ​នៅ​រាជ ធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ ថង់​ប្លា​ស្ទិ​កជាង ១០ លាន​ថង់ ត្រូវបាន​ប្រើប្រាស់​។​

​លោក​បាន​បន្តថាៈ នៅលើ​ពិភពលោក ក្នុង​មួយឆ្នាំ បាន​ប្រើប្រាស់​ប្លា​ស្ទិ​ក ចន្លោះ​ពី ៤០០ ទៅ​៦០០ លាន​តោន ហើយ​ចាប់តាំងពី បង្កើត​ប្លា​ស្ទិ​កមក សំណល់​ប្លា​ស្ទិ​ក នៅលើ​ភពផែនដី មាន​ប្រមាណ ៩,៣ ប៊ី​លាន​តោន ហើយ​ចំនួន​នេះ នឹងត្រូវ​បន្ត​កើនឡើង នៅពេលដែល​ចាប់ពី​ឆ្នាំ ២០២៥ ពិភពលោក ប្រើប្រាស់​ប្លា​ស្ទិ​ក ប្រមាណ ៦០០ លាន​តោន ក្នុង​មួយឆ្នាំ​។ ប្រសិនបើ​មិនមាន វិធានការ តឹងរឹង ក្នុងការ​កាត់បន្ថយ ប្រើប្រាស់​ប្លា​ស្ទិ​ក​ទេ នៅលើ​ពិភពលោក នឹងមាន​សំណល់​ប្លា​ស្ទិ​ក កើន​ដល់ ៣៤ ប៊ី​លាន​តោន នៅ​ឆ្នាំ​២០៥០ ហើយ​ចំនួន​នេះ មាន​ច្រើនជាង​ចំនួន​ត្រី នៅក្នុង​មហាសមុទ្រ ទៅទៀត​។​

​លោក​រដ្ឋលេខាធិការ បានបញ្ជាក់​ថាៈ បើតាម​របាយការណ៍ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ សំណល់​ប្លា​ស្ទិ​កជាង ៤.០០០ កា​រ៉ុង (​ទម្ងន់​ប្រមាណ​ជិត ២០០ តោន​) ត្រូវបាន​ប្រមូល​ចេញ ពី​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ខេត្តសៀមរាប ហើយ​នៅ​ឆ្នាំ​២០២០​នេះ សំណល់​ប្លា​ស្ទិ​ក ប្រមាណ​ជាង ៥.០០០ ថង់ (​ប្រមាណ​ជិត ២៥០ តោន​) ត្រូវបាន​ប្រមូលយក ទៅ​កែច្នៃ​ធ្វើជា​ឥដ្ឋ​បរិស្ថាន​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...