ដោយៈចាន់តូ/ភ្នំពេញៈ រថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រួចជ្រុលទៅបុកបង្កាន់ដៃស្ពានបាក់នៅព្រែកកំពឹស បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ សល់តែគ្រោងឆ្អឹង។ ហេតុការណ៍នេះកើតឡើងនៅពីវេលាម៉ោង១១យប់ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចលើស្ពានបាក់ ទល់មុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ រីឯតៃកុងត្រូវបានប្រពលរដ្ឋជួយទាញចេញរថយន្តទាន់ពេលវេលា៕