Home ព័ត៌មានអន្តរជាតិ កិច្ចប្រជុំ​G...

កិច្ចប្រជុំ​G-20 បញ្ចប់​ទៅ​ជាមួយ​ការគាំទ្រ​ឱ្យមាន​វ៉ាក់សាំង​កូវី​ដ​១៩​សម្រាប់​គ្រប់​គ្នា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឌូ​បៃ​, អារ៉ាប់​រួម​អេ​មី​រ៉ា​ត ៖ មេដឹកនាំ​នៃ​បណ្តា​ប្រទេស​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម G-20 កាលពី​ថ្ងៃអាទិត្យ​ទី​២២​វិច្ឆិកា​ដោយ​​ប្តេជ្ញា​ថា​នឹង​មិន​បោះបង់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​អាយុជីវិត និង​ធានា​ឱ្យមាន​វ៉ាក់សាំង​កូវី​ដ​១៩​ធូរ​ថ្លៃ សម្រាប់​មនុស្ស​គ្រប់រូប​។​

​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រមុខ​រដ្ឋ​រយៈពេល​២ ថ្ងៃ​ត្រូវបាន​ធ្វើឡើង​តាម​អន​ឡា​ដោយសារតែ​ជំងឺ​រាតត្បាត​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១,៣៨ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដោយ​ចំនួន​​អ្នកស្លាប់​ខ្ពស់បំផុត​នៅលើ​ពិភពលោក​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រទេស​ចំនួន ៧ ក្នុងចំណោម​ប្រទេស G-20 ។

​វីរុស​នេះ​បាន​បំផ្លាញ​ការងារ​រាប់រយ​លាន​នៅ​ទូទាំង​ពិភពលោក​ហើយ​បាន​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាពក្រីក្រ​ខ្លាំង​។​

​ក្រុម​ប្រទេស G-20 បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ ដែល​ផ្តោត​យ៉ាងខ្លាំង​ទៅលើ​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា យ៉ាង​ដូច្នេះ​ថា “​វីរុស​នេះ​លាតត្រដាង​អំពី​ភាព​ងាយ​រងគ្រោះ​ក្នុង​​ការត្រៀមខ្លួន​និង​ការឆ្លើយតប​របស់​ពួកយើង និង​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​រួម​របស់​ពួកយើង​។ ក្រុម​នេះ​ប្តេជ្ញា​ថា​នឹង​មិន​បោះបង់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​អាយុជីវិត​នោះ​ឡើយ​”​។​

​ក្រុម​ប្រទេស G-20 ដែល​រួម​មាន​សហរដ្ឋ​អាម៉េរិក ឥណ្ឌា ចិន អង់គ្លេស បារាំង អាល្លឺម៉ង់​និង​ប្រទេស​ដទៃ​ទៀត​ក៏​បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់​នៃ​ការទទួល​បាន​ជា​សកល​ចំពោះ​វ៉ាក់សាំង​កូវី​ដ​១៩ ថ្នាំ និង ការ​ធ្វើ​តេស្ត​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​និយាយថា “​យើង​នឹង​មិន​បោះបង់​ចោល​ការខិតខំ​ប្រឹង​ប្រែង​នោះឡើយ​ដើម្បី​ធានា​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សមធម៌​និង​ធូរ​ថ្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា​ស្រប​ជាមួយនឹង​​ការប្តេជ្ញា​ចិត្ត​របស់​ស​មាជិក​ក្នុងការ​ជំរុញ​លើក​ទឹ​ក​ចិត្តដ​ល់​ការច្នៃ​បង្កើត​ថ្មី​”​។​

​ក្រុម​ប្រទេស G-20 បង្ហាញ​ការគាំទ្រ​សម្រាប់​គំនិត​ផ្តួចផ្តើម​ជា​អន្តរជាតិ​មួយ​ហៅថា COVAX ដើម្បី​ចែកចាយ​វ៉ាក់សាំង​កូវី​ដ​១៩​ដល់​ប្រទេស​ទូទាំង​ពិភពលោក​។ ទោះ​យ៉ាងណា​សហរដ្ឋ​អាម៉េរិក​ក្រោម​​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ បាន​បដិសេធ​មិន​ចូលរួម​ទេ​។​

​អធិការបតី​អាល្លឺម៉ង់​លោកស្រី អ៊ែន​ជេឡា មឺ​គែល បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បែរ​ឡាំង​កាលពី​ថ្ងៃអាទិត្យ​ក្រោយ​កិច្ចប្រជុំ​តាម​អន​ឡាញ​ថា​អាល្លឺម៉ង់​បាន​ផ្តល់​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ​ដល់​គំនិត​​ផ្តួចផ្តើម COVAX ប៉ុន្តែ​ថវិកា​ច្រើន​ទៀត​កំពុង​ត្រូវការ​ចាំបាច់​។​

​សេចក្តីថ្លែងការណ៍​របស់ G-20 មិន​បាន​និយាយ​ចំៗ​អំពី​ការអំពាវនាវ​បន្ទាន់​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស ដែល​និយាយថា ត្រូវការ​ការវិនិយោគ​បន្ថែម ២៨ ពាន់​លាន​ដុល្លារ​សម្រាប់​ការផលិត ការទិញ និង​ការ​ចែកចាយ​ទ្រង់ទ្រាយ​ធំ​នៃ​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ជុំ​ពិភពលោក ក្នុងនោះ​ការវិនិយោគ​បន្ទាន់​គឺ ៤ ពាន់​លាន​ដុល្លារ​។​

​ក៏​មាន​ក្តីបារម្ភ​ផងដែរ​ថា ប្រទេស​ដូចជា អង់គ្លេស សហរដ្ឋ​អាម៉េរិក បារាំង និង​អាល្លឺម៉ង់​បាន​ចរចា​កិច្ចព្រមព្រៀង​ដោយផ្ទាល់​ជាមួយ​បណ្តា​ក្រុម​ឱសថ ដែល​មានន័យថា​ការផ្គត់ផ្គង់​វ៉ាក់សាំង​ភាគច្រើន​​លើសលប់​លើ​ពិភពលោក​នៅ​ឆ្នាំក្រោយ​ត្រូវបាន​បម្រុង​ទុក​រៀងៗ​ខ្លួន​បាត់​ទៅ​ហើយ​៕

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ឆា​ល មី​សែ​ល ចូលរួម​កិច្ចប្រជុំ G-20 តាម​អន​ឡា​ញ ដែល​រៀបចំ​ដោយ​អា​រ៉ាប៊ីសាអូឌីត នៅ​អគារ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ទីក្រុង​ព្រុច​សែល​កាលពី​ថ្ងៃ​សៅរ៍​ទី​២១​វិច្ឆិកា​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular