ដោយៈ health.com.kh៖ សញ្ញា​របស់​ជំងឺរើម ជាធម្មតា​កើតឡើង​តែមួយ​ផ្នែក​តូច​នៃ​រាងកាយ មួយ ចំហៀង​របស់​អ្នក​ប៉ុណ្ណោះ ។ សញ្ញា​ទាំងនេះ មានដូចជា ៖

​មាន​អារម្មណ៍​ថា ឈឺចាប់ ក្រហាយ ស្ពឹក ឬ ឈឺ​ឆៀបៗ ប៉ះ​ឈឺៗ មាន​កន្ទួល​ក្រហម​នៅពេល​ចាប់ ផ្តើម​ហើយ​បែរ ទៅជា​ឈឺ​វិញ មាន​ពងទឹក ហើយ​ទៅជា​បែក រមាស់ អ្នក​ខ្លះទៀត ក៏​ធ្លាប់មាន បញ្ហា​ផ្សេង​ដែរ​ដូចជា ៖
– ក្តៅខ្លួន
– ឈឺក្បាល
– ខ្លាចពន្លឺ
– អស់កម្លាំង

​ការឈឺចាប់​ច្រើនតែ​ជា​សញ្ញា​ដំបូង​គេ របស់​ជំងឺរើម ។ ខ្លះ​ក៏​អាចមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ដែរ ។ ដោយ អាស្រ័យ​ទៅតាម​ទីតាំង នៃ​ការឈឺចាប់​ពេលខ្លះ​វា​អាច​នឹង​ច្រឡំ​នឹង​សញ្ញា​របស់​ផ្សេង របស់​ជំងឺ បេះដូង សួត ឬ តម្រងនោម​ដែរ ។ អ្នកខ្លះ មាន ការឈឺចាប់​ដោយសារ​ជំងឺរើម ដោយ​គ្មាន កន្ទួល រមាស់​ផង ។​

​ភាគច្រើន​កន្ទួល​ដោយសារ​ជំងឺរើម កើតឡើង ជាមួយនឹង​ពងបែក​ដែល​នៅ​ជុំវិញ​តំបន់​ក្រោម ឆ្អឹងជំនី ខាងឆ្វេង ឬ ស្តាំ ។ ពេលខ្លះ កន្ទួល របស់​វា​កើតឡើង នៅ​ជុំវិញ​ភ្នែក ឬ មួយ​ចំហៀង ក ឬ មុខ ៕​PC