Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការសាងសង់​ដល់...

ការសាងសង់​ដល់​ជាន់​កំពូល​នៃ​ផ្សារ​ទំនើប ខេ ម៉​ល ធ្វើ​ឲ្យ​តំបន់​វេ​ង ស្រេង​ឈ្ពោះ​ទៅរក​ជីវិត​កាន់តែ​ប្រសើរ​

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ : ខេ ម៉​ល​(K Mall) ដែលជា ផ្សារ​ទំនើប​ថ្មី​មួយ​និង​ជាទី​តាំង សម្រាប់​ការរស់នៅ​បែប​ទាន់សម័យ នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​បានរៀបចំ​“​ពិធី​សាងសង់​ដល់​ជាន់​កំពូល​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​តាម​ផែនការ​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ពាក់កណ្ដាល ឆ្នាំក្រោយ​។​

រូបថតៈការសាងសង់​ដល់​ជាន់​កំពូល​នៃ​ផ្សារ​ទំនើប ខេ ម៉​ល ធ្វើ​ឲ្យ​តំបន់​វេ​ង ស្រេង​ឈ្ពោះ​ទៅរក​ជីវិត​កាន់តែ​ប្រសើរ​

​ផ្សារ​ទំនើប K Mall គឺជា គម្រោង ផ្សារ ទំនើប ថ្មី ពី ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Urbanland ហើយ ផ្សារ ទំនើប​នេះ នឹង មាន ហាង ទំនិញ និង ភោជនីយដ្ឋាន​ជាង ៤០ ទីតាំង ដោយ មាន លក់ ផលិតផល ចម្រុះ​ពី​សំណាក់​ម៉ាក​យីហោ​ក្នុងស្រុក និង អន្តរជាតិ​។​ផ្សារ​នេះ​ជា ផ្នែក​មួយ​នៃ ប្លង់​មេ របស់​គម្រោង KMH Park ដែល ផ្ដល់ បរិយាកាស នៃ ការ លក់ដូរ យ៉ាង ប្រពៃ​បំផុត ដើម្បី​ទាក់ទាញ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុង តំបន់ ដែល​កំពុង មានការ អភិវឌ្ឍ​ខ្លាំង​នេះ និង​ជា​តំបន់​ដែល​កំពុង តែ មានការ ប្រែ​មុខ មាត់ ដោយ មាន​ទាំង ការ ប្ដូរ ឈ្មោះ មហាវិថី វេ​ង ស្រេង ទៅជា មហាវិថី ចោមចៅ​ផងដែរ​។

រូបថតៈការសាងសង់​ដល់​ជាន់​កំពូល​នៃ​ផ្សារ​ទំនើប ខេ ម៉​ល ធ្វើ​ឲ្យ​តំបន់​វេ​ង ស្រេង​ឈ្ពោះ​ទៅរក​ជីវិត​កាន់តែ​ប្រសើរ​

KMH Park គឺជា គម្រោង អភិវឌ្ឍន៍​ប្លង់​មេ​ថ្មី​របស់​ក្រុមហ៊ុន Urbanland ដែលជា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ​របស់ ISI GROUP ។​
​នៅ​ដំណាក់កាល​ទី ១ គម្រោង KMH Park ដែលមាន​ទំហំ ៦ ហិកតា នោះ រួមមាន ផ្សារ ទំនើប K Mall ផ្ទះ អាជីវកម្ម ទំនើប​ចំនួន ៤០ ខ្នង ទីលាន​បាល់ទាត់ សួន​លំហែ​កម្សាន្ត និង អគារ​ការិយាល័យ​កម្ពស់ ៩ ជាន់ ឈ្មោះថា ISI Tower ដែល បានរៀបចំ “​ពិធី​សាងសង់​ដល់​ជាន់​កំពូល​” នា​ពេ​នេះដែរ​។​
​នាយក ក្រុមហ៊ុន Urbanland លោក កាំ​ង ហុក មានប្រសាសន៍ថា “​យើង មាន​ក្ដីរំភើប នៅពេលដែល មើលឃើញថា ផ្សារ ទំនើប K Mall បាន សម្រេច ការ សាងសង់ បាន​ជិត​ពីរភាគបី ឬ ប្រមាណ ៦៥​ភាគ​គរ​យ នៃ ការ ប្ដេជ្ញា ចិត្ត ក្នុងការ ជួល សម្រាប់​ហាង​លក់ទំនិញ ហើយ យើង នឹង រំពឹង ថា នឹង មានការ ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង​ជួល កាន់ តែ ច្រើន​ថែមទៀត នៅ​ប៉ុន្មាន​ខែ​ខាង មុខ​។ ការជឿជាក់​មកលើ​ចក្ខុវិស័យ និង​ទីតាំង យុទ្ធសាស្ត្រ របស់ ផ្សារ ទំនើប K Mall គឺជា កត្តា ចម្បង ដែល យើង បានទទួល ការ គាំទ្រ ពី សំណាក់ ដៃគូ​អាជីវកម្ម​៕សរ

រូបថតៈការសាងសង់​ដល់​ជាន់​កំពូល​នៃ​ផ្សារ​ទំនើប ខេ ម៉​ល ធ្វើ​ឲ្យ​តំបន់​វេ​ង ស្រេង​ឈ្ពោះ​ទៅរក​ជីវិត​កាន់តែ​ប្រសើរ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular