ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចន្ទ
(ច័ន)
នាមសព្ទ
(បា.) សភាវៈសម្រាប់បំភ្លឺ ជាចម្បងជាងពន្លឺទាំងអស់ ដែលភ្លឺក្នុងវេលាយប់
ព្រះចន្ទពេញវង់ ហៅតាមពាក្យធម្មតាថា លោកខែ, ខែរះ, ខែលិច, ខែភ្លឺ ។
ចន្ទន៍
(ច័ន)
នាមសព្ទ
(សំ. បា.) ឈ្មោះឈើមានខ្លឹមក្រអូប
ចន្ទន៍ស, ចន្ទន៍ក្រហម ។
ចន្ទគតិ
(ច័ន ទៈ គៈ តិ)
នាមសព្ទ
(បា.) ដំណើរព្រះចន្ទ
លើកខែតាមចន្ទគតិ, កំណត់ថ្ងៃខែតាមចន្ទគតិ ។
ចន្ទគតិកាល
(ច័ន-ទៈ គៈតិកាល)
នាមសព្ទ
(បា.) កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣ គឺ ហេមន្តៈ រដូវរងា មាន ៤ ខែ រាប់តាំងពីថ្ងៃ ១ រោច ខែកត្ដិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន៤ ខែ រាប់ពីថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀង មាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក; រួមទាំង ៣ រដូវជា ១២ខែ ត្រូវជា១ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើកខែអាសាឍ ២ ដងនោះ ត្រង់គិម្ហៈរដូវមាន ៥ ខែ គឺរាប់ពីត្រឹមថ្ងៃ១រោច ខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន១៣ខែ, ហៅថា ឆ្នាំមានអធិកមាស ។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ ថ្ងៃ ខុសពីធម្មតា ។