Home ព័ត៌មានជាតិ សង្គម ​ទិវា​បរិស្ថា...

​ទិវា​បរិស្ថាន​ជាតិ​អភិបាលក្រុង​ដូន​កែវ​អំពាវនាវ​ឲ្យ​រួមគ្នា​សម្អាត​បរិស្ថាន​

ដោយៈ​តាកែវ​/​តាកែវៈក្នុង​ថ្ងៃ​ទិវា​បរិស្ថាន​ជាតិ​នា​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ន​នេះ​អាជ្ញាធរ​ក្រុង​ដូន​កែវ​លោក កង អាណាន់ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​នៅក្នុង​ក្រុង​ដូន​កែវ បន្ត​រួមគ្នា​ថែរក្សា​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង គ្មាន​សំរាម​ចោល​នៅតាម​ទីសាធារណៈ និង​បង្កើន​ស្មារតី​រួមគ្នា សម្អាត និង​ធ្វើ​អនាម័យ នៅតាម​សាលារៀន កន្លែងធ្វើការ​ងារ និង​នៅតាម​ទីសាធារណៈ ទាំងអស់ ។​

​បើតាម​ការលើកឡើង​ពី​លោក​អភិបាលក្រុង​បាន​ឲ​ដឹងថា កន្លងមក​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ក្រុង​ដូន​កែវ​តែងតែ​ចុះ​ធ្វើការ​ណែនាំ​ដល់​អ្នកលក់ដូរ​ម្ហូបអាហា​រ នៅតាម​សួនច្បារ​មាត់បឹង​តាកែវ ក៏ដូចជា​ការលក់ដូរ​តាម​ម៉ូតូ ឲ្យ​ពួកគាត់​រួមគ្នា​សម្អាត​អានា​ម័​យ ចេះ​ប្រមូល​សម្រាម​យកមក​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ឬ​បង់​ខែ​ទៅ​ឲ្យ​ក្រុមហ៊ុន​សំរាម​ដើម្បី​ឲ្យ​គេ​មក​ប្រមូល​យកទៅ​ចោល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular