ដោយៈ សរិទ្ធ / ព្រះវិហារៈ យុវជនម្នាក់ ស្រវឹងស្រា ទំនាស់ពាក្យសំដីគ្នា បានឈានទៅយកកាំបិតផ្គាក់ កាប់យុវជនម្នាក់ទៀត បណ្តាលឲ្យស្លាប់ កាលពីម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចួលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច វាលលោមនាង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ សារ៉ាត់ សារិត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត នៅភូមិពយតាសេក ឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ បច្ចុប្បន្ន អ្នកទាំងពីរ ជាប្រជាពលរដ្ន ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។
ប្រភពដដែល បានបន្តថាៈ ចំពោះជនសង្ស័យ កម្លាំងជំនាញនគរបាល ស្រុកជាំក្សាន្ត បានឃាត់ខ្លួន និងអនុវត្តតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្ត តាមនីតិវិធី។ ចំណែកសាកសព សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕/V