Home ព័ត៌មានជាតិ សន្តិសុខ ករណី​ប្រធាន​ក...

ករណី​ប្រធាន​ក្រុមប្រឹក្សា ស្រុក​កោះ​ញែក រុះរើ​ស្នាក់ការ​នគរបាល ខេត្តមណ្ឌលគិរី ចោល បង្ក​ជា​បណ្តឹង​ព្រហ្មទណ្ឌ​

ដោយៈ ស​រិ​ទ្ធ / មណ្ឌលគិរីៈ លោក យូ ច​ន្ធី ប្រធាន​ក្រុមប្រឹក្សា ស្រុក​កោះ​ញែក បាន​រុះរើ​ស្នាក់ការ របស់​នគរបាល ខេត្តមណ្ឌលគិរី​ចោល កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ពុំបាន​ជូនដំណឹង ជាមុន​នោះ បាន​បង្ក​ជា​ករណី​ព្រហ្មទណ្ឌ ដែលមាន​សមត្ថកិច្ច នគរបាល​ខេត្ត​មណ្ឌល​គី​រី ជាដើម​បណ្តឹង​។​

​ទីស្នាក់ការ​របស់​នគ​របាល ខេត្តមណ្ឌលគិរី ដែល​ត្រូវ​លោក យូ ច​ន្ធី រុះរើ​នោះ គឺ​សង់​អំពី​ឈើ ប្រក់​ស័ង្កសី ចំណាយ​ទឹកប្រាក់ ប្រមាណ​ជិត ២.០០០ ដុល្លារ ស្ថិតនៅ​ចំណុច​ត្រពាំង​ត្រាច​. ត្រង់​ផ្លូវបំបែក​ចូលទៅ​ឃុំ​ណង​ឃី​ឡឹ​ក ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ ពី​ទីរួមស្រុក​កោះ​ញែក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ សុវណ្ណ អ្នកនាំពាក្យ​ស្នងការដ្ឋាន នគរបាល​ខេត្តមណ្ឌលគិរី បានបញ្ជាក់ ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ពាក់ព័ន្ធ​បញ្ហា​នេះ លោក ឡោ សុខា ស្នងការ​នគរបាល ខេត្តមណ្ឌលគិរី មាន​យោបល់​ថា គួរ​ដាក់​ពាក្យបណ្តឹង ទៅ​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌល​គី​រី ដើម្បី​ចាត់ការ​តាមច្បាប់ ព្រោះ​ជា​បទល្មើស​ជាក់ស្តែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ សុវណ្ណ បាន​បន្តថាៈ ស្នាក់ការ​នេះ សាងសង់ឡើង ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ដែលមាន​ទំហំ ៤,៦ ម៉ែត្រ គុណ ៥,៥ ម៉ែត្រ ដោយមាន​ការឯកភាព ពី​ប្រធាន​គណៈបញ្ជាការ​ខេត្ត ត្រឹមត្រូវ ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី ចំណាយ​ទឹកប្រាក់​អស់ ៥.១០០.០០០ រៀល និង ៥០០ ដុល្លារ ក្នុង​គោលបំណង សម្រាប់​កងកម្លាំង​ស្នាក់នៅ ពេល​ត្រូវ​ការចេញ​ពួនស្ទាក់ បង្ការ បង្ក្រាប បទល្មើស​គ្រប់​ប្រភេទ និង​សម្រាប់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ឈប់សម្រាក រយៈពេល​ខ្លី​ផង មិន​សម​ណា ប្រធាន​ក្រុមប្រឹក្សា ស្រុក​កោះ​ញែក មក​រុះរើ​បំផ្លាញចោល ទាំង​បំពាន​ដូច្នេះ​ឡើយ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular