Home ព័ត៌មានអន្តរជាតិ សាកសព​អ្នកជំង...

សាកសព​អ្នកជំងឺ​កូ​វីដ​រាប់រយ​នាក់​រក្សាទុក​នៅ​រថយន្ត​ក្លាសេ​ក្នុង​ក្រុង​ញូវយ៉ក​តាំងពី​ខែ​មេសា ព្រោះ​កន្លែង​ដាក់​សព​ពេញ​អស់​ហើយ​មន្ត្រី​មិន​ទាន់​រកឃើញ​សាច់ញាតិ​ពួកគេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សហរដ្ឋ​អាម៉េរិក ៖ សាកសព​ជិត ៧០០ នាក់​នៅក្នុង​ទីក្រុង​ញូវយ៉ក​ត្រូវ​បាន​រក្សាទុក​នៅ​ខាងក្នុង​រថយន្ដ​ក្លាសេ​នៅ​កន្លែង​ដាក់​សាកសព​មួយ​ដែល​បង្កើតឡើង​ក្នុងអំឡុង​រលក​​ទី​មួយ​នៃ​ការស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណា​កាលពី​និទាឃ​រដូវ​។​

​សារព័ត៌មាន The Wall Street Journal បាន​រាយការណ៍​ថា​សាកសព​ប្រមាណ ៦៥០ នាក់​ត្រូវបាន​រក្សា​ក្នុង​រថយន្ត​ក្លាសេ​ពណ៌​ស​ចត​ចោល​នៅតាម​បណ្តោយ​មាត់ទឹក​នៅ​សង្កាត់​ប្រូ​គ្លី​ន​។​

​ភាគច្រើន​នៃ​សាកសព​គឺជា​របស់​សាច់ញាតិ​ដែល​មិន​អាចមាន​លទ្ធភាព​បញ្ចុះសព​តាម​ប្រពៃណី ឬ​មិន​អ៊ីចឹង​មន្ត្រី​មិន​ទាន់​រកឃើញ​គ្រួសារ​សព​នៅ​ឡើយ​។​

​កន្លែង​ដាក់​សព​បណ្តោះអាសន្ន​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ខែ​មេសា​នៅ​ពេល​ដែល​ទីក្រុង​ញូវយ៉ក​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា ដែល​នាំ​ឱ្យ​បិទទ្វារ​ក្រុង​ខណៈ​ដែល​ករណី​ឆ្លង​និង​ស្លាប់​បាន​កើន​​ឡើង​ខ្លាំង​។​

​នៅ​ថ្ងៃទី ០១ ខែ​មេសា​ទីក្រុង​ញូវយ៉ក​បាន​កត់ត្រា​ករណី​ឆ្លង​ជាង ៨៣.០០០ នាក់​និង​អ្នកស្លាប់​១.៩៤១ នាក់​។ នៅពេលនោះ លោក អេន​ឌ្រូ ខូ​ម៉ូ បាន​និយាយថា អ្នកជំងឺ ២០​ភាគរយ​ប៉ុណ្ណោះ​ដែល​​ប្រើ​បំពង់ខ្យល់​អុកស៊ីសែន អាច​នឹង​នៅ​រួច​រស់​ជីវិត​។​

​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​២២​វិច្ឆិកា ទីក្រុង​ញូវយ៉ក​កត់ត្រា​ករណី​ឆ្លង ២៧៨.៩៥៦ នាក់ និង អ្នកស្លាប់​ចំនួន ១៩.៥៣៧ នាក់​៕

សព​៦៥០​នាក់​បន្ត​រក្សា​នៅក្នុង​រថយន្ត​ក្លាសេ​នៃ​ក្រុង​ញូវយ៉ក ព្រោះ​មិន​ទាន់​រកឃើញ​សាច់ញាតិ​ពួកគេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular