ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក លិញ ម្លិះ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ជាអាជីវករ នៅក្រុងបាត់ដំបង បាននាំយកសេរ៉ូម ចំនួន ២០ កេស និងឱសថ មួយចំនួន ប្រគល់ជូនដល់មន្ទីរពេទ្យនគរបាល ខេត្តបាត់ដំបង ដើម្បីទុកព្យាបាលអ្នកជំងី។
លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សឿម សារិទ្ធ ជាអ្នកដឹកនាំ នៅក្នុងមន្ទីរពេទ្យ តំណាងលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោក លិញ ម្លិះ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគ នូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួម ជួយជាសេរ៉ូម និងឱសថ សម្រាប់ប្រើប្រាស់ ក្នុងការពិនិត្យ និងព្យាបាលជំងឺ ជូនដល់កងកម្លាំងនគរបាល ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរអ្វីឡើយ៕/V