ប្រែសម្រួលៈវាសនា/មូស្គូ៖ក្រោយពីក្រុមហ៊ុនឱសថអាម៉េរិក Modernaប្រកាសថាខ្លួននឹងលក់វ៉ាក់សាំងទៅអោយប្រទេសណាដែលចង់ទិញវ៉ាក់សាំងរបស់ខ្លួនដើម្បីប្រឆាំងនឹងកូវីដ១៩ មន្ត្រីរុស្ស៊ីម្នាក់បាននិយាយថា វ៉ាក់សាំងរបស់រុស្ស៊ី ថោកជាងរបស់អាម៉េរិកគឺរង្វង់តែ២៥ទៅ៣៧ដុល្លារប៉ុណ្ណោះក្នុងមួយដូស។
ក្នុងពេលជាមួយគ្នា ពួកអ្នកផលិតវ៉ាក់សាំងកូវីដ១៩មុនគេនេះ ក៏បានសរសេរបង្ហោះថា វ៉ាក់សាំងSputnik V ថ្លៃទាបជាងវ៉ាក់សាំងផលិតដោយក្រុមហ៊ុនPfizer និងModernaនៅពេលអ្នកនាំពាក្យសំរាប់មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី(RDIF)ដែលវិយោគផលិតវ៉ាក់សាំងនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា តំលៃរបស់វ៉ាក់សាំងSputnik Vនឹងត្រូវបង្ហាញនៅសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១១សីហា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេក្នុងលោកដែលបានចុះបញ្ជីការវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ឈ្មោះថា Sputnik V។វ៉ាក់សាំងនេះផលិតដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវជំងឺឆ្លងនិងមេរោគវិទ្យាGamaleya និងបច្ចុប្បន្នបានបញ្ចប់ការសាកពិសោធន៍ដំណាក់កាល៣ហើយ។
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីនកាលពីសប្តាហ៍មុនបាននិយាយថា ប្រទេសរាប់សិបបានបង្ហាញបំណងចង់ទិញវ៉ាក់សាំងរុស្ស៊ី រួមមានវ៉ាក់សាំងEpiVacCoronaដែលត្រូវបានចុះបញ្ជីកាលពីខែតុលា៕
មន្ត្រីសុខាភិបាលរុស្ស៊ី អះអាងថា ការសាកពិសោធន៍ដំណាក់កាល៣លើវ៉ាក់សាំងSputnik V បង្ហាញថាវាមានប្រសិទ្ធភាពខ្ពស់