ដោយ: សរិទ្ធ / ភ្នំពេញ: បុរសជនជាតិអាម៉េរិកកាំង បានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ ធ្វើឲ្យខួចខាតដោយចេតនា។
បុរសជនជាតិអាម៉េរិកកាំងឈ្មោះ CHRISTOPER TERENCE BOWMAN អាយុ៤៥ឆ្នាំ បានត្រូនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួន នៅចំណុចសណ្ឋាគារអាខ្វារៀស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយធ្វើសកម្មភាព វាយកម្ទេចទូរ ATM របស់ធនាគារភ្នំពេញពាណិជ្ជ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ ទូរATM ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ឆ្លងតាមការសាកសួរ, ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន វាយបំផ្លិចបំផ្លាញម៉ាស៊ីន និងទ្វារទូរ ATM របស់ធនាគារភ្នំពេញពាណិជ្ជ ពិតប្រាកដមែន៕