ដោយ: ភ្នំស្វាយ / កំពង់ធំ: រថយន្តធុនធំដឹកស្រូវបុករថយន្ត១បាំងកន្លះនៅម្តុំមុខរោងការដែលមានមនុស្សអ៊ូរអរកាលពីម៉ោង ៥និង៣០នាទី នាទីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ 6A ស្ថិតនៅចំណុចភូមិអំពិល ឃុំសំព្រោជ ស្រុកស្ទោងខេត្តកំពង់ធំ។
ប្រភពព័ត័មានបានឲ្យដឹងថា៖ រថយន្តយីឌុបដឹកស្រូវពេញនោះម៉ាកហ៊ីយាន់ដាយ(Hyundai ) កំពង់ចាម 3A 8908 បើកបរពីលិចទៅកើតក្នុងទិសស្របគ្នា បានបុកពាររះ ហើយកៀបរថយន្ដម៉ាកម៉ាស(Mazda) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB 0043។
ប្រភពបន្តថា៖ មូលហេតុ នៃគ្រោះថ្នាក់ មកពីអ្នកបើកបររថយន្តយីឌុបដឹកស្រូវបើកបរក្នុងល្បឿនលឿន ហើយមិនយោគយោល់ដល់ឧបសគ្គខាងមុខ ដែលកំពុងមានរោងនិងភ្ញៀវអ៊ូរអរនៃកម្មវិធីមង្គលការ ហើយក៏ មាន ប្រជាការពារបានធ្វើសញ្ញាបញ្ជារអោយ បន្ថយល្បឿននៅទីចង្អៀត តែមិនព្រមស្តាប់និងអនុវត្តតាម។
ហេតុនេះហើយ ទើបបង្កអោយរថយន្តធំទៅបុករថយន្តភីកអាប់ម៉ាកម៉ាស្ដានាំអោយរងការខូចខាតធ្ងន់មួយចំហៀង៕