Home ព័ត៌មានជាតិ នយោបាយ ប្រតិភូ​ជាន់ខ...

ប្រតិភូ​ជាន់ខ្ពស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បំពេញ​ទស្សនៈកិច្ច​នៅ​ទី​ស្នាក់ Korea Transportation Safety Authority ប្រចាំខេត្ត​ខ្យង​សាំង​ប៊ុ​ក​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ប្រតិភូ​ជាន់ខ្ពស់​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក ឡុង ឌី​ម៉ុង បាន​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ទី​ស្នាក់ Korea Transportation Safety Authority ប្រចាំខេត្ត​ខ្យង​សាំង​ប៊ុ​ក ដើម្បី​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស និង​ការគ្រប់គ្រង​យានយន្ដ ប្រព័ន្ធ​សុវត្ថិភាព​ចរាចរ​សាធារណៈ ពិភាក្សា​លើ​កិច្ចការ​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ និង​ស្នើសុំ​ជំនួយ​រថយន្ដ​សម្រាប់​បម្រើបម្រាស់​សាធារណៈ​ដល់​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​៖​សព្វថ្ងៃ​ប្រទេស​កូរ៉េ​កំពុងអភិវឌ្ឍន៍​ជឿនលឿន​លើ​ប្រព័ន្ធ​ត្រួតពិនិត្យ​យានយន្ដ និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរ​សាធារណៈ ព្រមទាំង​ទទួលបាន​លទ្ធភាព​ល្អប្រសើ​រ​ក្នុងការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរ​ផ្សេងៗ​។​

​ក្នុងឱកាស​នោះ​លោក Kwang Il ប្រធាន Korea Transportation Safety Authority ប្រចាំខេត្ត​ខ្យង​សាំង​ប៊ុ​ក មាន​សេចក្ដី​រីករាយ​ដែល​បានទទួល​ស្វាគមន៍​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រតិភូ​ស្ថានទូត​កម្ពុជា ហើយ​លោក​ក៏បាន​រៀបរាប់​ពី​កិច្ចសហការ​កន្លងមក​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​សំណើរ​នេះ​លោក​នឹង​យកមក​ពិនិត្យ​ពិភាក្សា​ក្នុងការ​ផ្ដល់ជំនួយ​បន្ថែម​ដល់​កម្ពុជា តាមរយៈ​ស្ថានទូត​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular