ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា២០២០ ស្អែកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ដ្រកែលម្អការ ខូចខាតដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងវិស័យអភិវឌ្ឍន៍ជនបទ»នៅវេលាម៉ោង៩:៣០ព្រឹកនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។នេះបើតាមសេចក្ដីជូន ដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់អំពីគោលនយោបាយជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលដើម្បីធ្វើអន្ដរាគមន៍ក្នុងការស្ដារឡើងវិញលើវិស័យអភិវឌ្ឍន៍ជនបទដែលរងផលប៉ះពាល់និងខូច ខាតដោយសារគ្រោះទឹកជំនន់នារយៈពេលកន្លងមក។
ក្នុងសន្និសីទសារព័ត៌មាននេះមានការសម្របសម្រួលពីលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនិងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងអភិវឌ្ឍន៍ ជនបទ ៕srn