ដោយៈរ៉ាម៉នភ្នំពេញៈកាលព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអញ្ជើញចុះប្រគល់សៀវភៅស្នាក់នៅ(ក២) ជូនដល់គ្រួសារប្រជាពលរដ្ឋដល់លំនៅដ្ឋាន នៅភូមិកន្ទោកជើង ភូមិកន្ទោកត្បូង និងភូមិព្រៃបឹង សង្កាត់កន្ទោកចំនួន ៦៤២ គ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខណ្ឌបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបន្តចូលរួមអនុវត្តតាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ៕PC