ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ:បើនិយាយពី views ពិតជាត្រូវ ខ្មាសតន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់ ដែលមានចំនួនអ្នកចូលមើលរហូតដល់ទៅ 441លានដងឯណោះ ក្នុងឆ្នាំ២០២០នេះ។ នេះបើតាមការបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវ ការរបស់ផលិតកម្ម Galaxy Navatra។
ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះបានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀងគឺស្ថិតនៅលើសមត្ថភាពការ តស៊ូ ការព្យាយាម និងអត្តចរិតល្អនៅក្នុងការងារ។ បែបណាក្ដីអ្នកគាំទ្រក៏ដូច ជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើលថាតើ អាចមានតារាចម្រៀងណា ដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ។
តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថាគឺជាតារាចម្រៀងមិន ចេះប្រកាន់ទោះបីបទចម្រៀង នោះក្រុមហ៊ុនតម្រូវឲ្យច្រៀងក្រោយតារាចម្រៀងប្រុសក៏ ដោយក្នុងនោះបទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ បច្ចុប្បន្ននាងស្ទើរ តែគ្មានពេលសម្រាប់ ខ្លួនឯងដោយ តារា ចម្រៀងស្រីល្បីឈ្មោះរូបនេះបានធ្វើការងារស្ទើរតែទាំងស្រុងជាមួយផលិតកម្ម Galaxy Navatra៕