Home ព័ត៌មានជាតិ សន្តិសុខ បុរស​ជាប់​សង្...

បុរស​ជាប់​សង្ស័យ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម​ត្រូវបាន​ឃុំខ្លួន

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈបុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម​បាន​ត្រូវ​តុលាការ​ស​ម្រេ​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​បុរស​រូបនេះ​ឈ្មោះ ប៉ាន់ ប៉េ​រ៉ា អាយុ​៣៥​ឆ្នាំ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា នៅ​ចំណុច​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​និង​ដកហូត គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)២​កញ្ចប់​ទម្ងន់​ប្រមាណ ១០០​ក្រាម​។​

​លទ្ធផល​ចាប់យក​វត្ថុតាង​បាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៤៧៧៨០.៨៧​ក្រាម អ៊ិ​ច​ស្តា​ស៊ី (MDMA)៣០២.៨១​ក្រាម​និង នី​មេ​តា​ហ្សេ​ប៉ា​ម​៧៧.០៤​ក្រាម​មាន​ទម្ងន់​សរុប ៤៨១៦០.៥៤​ក្រាម​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular