សម្ដេច​តេ​ជោ មាន​មោទនភាព​ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

1213
ចែករម្លែក

ដោយ : តារារិទ្ធិ / ​ភ្នំពេញ ៖ ក្នុងឱកាស​នៃ​ការអញ្ជើញ​បើក​កិច្ច​ប្រ​ជូំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃ​សមិទ្ធផល ៥ ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល រ៉ូយ៉ាល់ភ្នំពេញ​ភូ​គី​ត្រា នៅ​ព្រឹក​ថ្ងៃទី​២០ មេសា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានបង្ហាញ​នូវ​មោទនភាព​យ៉ាងខ្លាំង ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​បាន​ដាក់ចេញ​កន្លងមក​។​

​ទន្ទឹមនឹង​មោទនភាព​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ ដោយ​ការកត់សំគាល់​ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដូច ខាងក្រោម​៖

​ទី​១.​ការសម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ចីរភាព​នៃ​ហិរញ្ញវត្ថុ​សា​ធា រណៈ ដែល​រួមមាន​ជាអាទិ៍​ការធានាបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ក្នុង​រង្វង់ ៧ ភាគរយ​,​ការរក្សាបាន​នូវ​អត្រា​អតិផរណា​ប្រ ចាំ​ឆ្នាំ​ទាប ក្នុង​រង្វង់​៣ ភាគរយ ជាមួយនឹង​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤០០០ រៀល​/​ដុល្លារ​អាមេរិក​,​ការគ្រប់គ្រង​បាន នូវ​ឳ​ន​ភាព​ថវិកា​ប្រចាំឆ្នាំ​នៅ​កម្ពុជា​កម្រិត​ក្រោម ៥ ភាគរយ នៃ ផសស​, និង ការគ្រប់គ្រង​បំណុល​ស​ធា​រណៈ​បានល្អ​ប្រសើរ​។ លើសពីនេះ ការគ្រប់គ្រង​ថវិកាជាតិ​ក៏​កាន់ តែមាន ប្រសិទ្ធភាព សក្តិ​សិទ្ធ​ភាព សុក្រឹតភាព តម្លាភាព និង គណនេយ្យភាព​ល្អប្រសើរ​ជាង​មុន​ដែល​ប្រការនេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​កា​រលើ​កម្ពស់​ប្រសិទ្ធ ភាព នៃ​ការផ្តល់ សេវាសាធារណៈ និង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ប្រកបដោយ​គុណភាព ,​ហើយ​បាន​ផ្តល់នូវ​បច្ច័យ​វិជ្ជមាន​ដល់​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូ​វក​ម្រិ ត​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​បាន​ច្រើនជាង ១ ភាគរយ ក្នុង​១​ឆ្នាំៗ​។

​ទី​២ .​ការសម្រេចបាន​នូវ​ភាពជឿ​ទុកចិត្ត​ពេញ លេញ​នៃ​ថវិកាជាតិ​ដែល​ឆ្លុះបញ្ចាំង​ឡើង តាមរយៈ​ការធានាបាន​នូវ​អតិរេក​សាច់ប្រាក់ ជាប្រចាំ​,​ការកើនឡើង នៃ​ប្រាក់​បញ្ញើ​របស់​រាជរដ្ឋាភិបាល និង​ការបើក​ផ្តល់ប្រាក់ បៀវត្ស​ដែលមាន​កំណើ់ន​ជា​លំដាប់​នៅ​រាល់ សប្តាហ៍​ទី​៤ នៃ​ខែ​នីមួយៗ​។

​ទី​៣.​ការឆ្លើយតប​បាន​ទៅនឹង​អាទិភាព របស់​រាជរដ្ឋាភិបាល និង សំណូមពរ​ថ្មីៗ​របស់​ប្រជាជន ពោលគឺ​រាជរដ្ឋាភិបាល​មានលទ្ធភាព​ឆ្លើយតប​ទៅនឹង​សំណូមពរ កាន់តែ​ខ្ពស់​របស់​ប្រជាជន​ស្រប ទៅតាម​ការ​កើន ឡើង​នូវ​សម​ត្តភាព​នៃ​គារ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា រណៈ​របស់​ជាតិ រួមមាន ៖ ការឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​សភាពការណ៍​បន្ទាន់ នានា ជាអាទិ៍ គ្រោះធម្មជាតិ​, វិបត្តិ នៅតាម​បន្ទាត់​ព្រំដែន​, និង​តម្រូវការ​អន្តរាគមន៍ ភ្លាមៗ​ក្នុង​វិស័យ ស្រូវ​/​អង្ករ​; ការពង្រីក​វិសាលភាព នៃ​ការ​គាំ​ញរ​ផ្នែក​សង្គម​, ទាំង​ក្នុង​ក្របខណ្ឌ​ម្រ​ន្តី​រាជការ​សាធារណៈ និង ក្នុង ចំណោម​កម្មករ​, ទាំង​ក្នុង និង ក្រៅ​ប្រព័ន្ធ​; ការវិនិយោគ​លើ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត តាម​ការចាំបាច់​; ការដកហូត​យកមក​គ្រប់គ្រង​វិញ​នូវ​គម្រោង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ក្នុង​រូប​ភាពជា​ដៃគូ​រដ្ឋ និង ឯកជន ដើម្បី​ឆ្លើយតប ទៅនឹង​សំណូមពរ​នៃ​ការសម្រួល​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្នុងទិសដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​នៃ​ការអភិវឌ្ឍ​សង្គម -​សេដ្ឋកិច្ច ជាដើម ៘

​ទី​៤.​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែលជា ក្របខណ្ឌ​មួយ​សម្រាប់​ឱ្យ​រាជរដ្ឋាភិបាល កម្ពុជា​ឤ​ច​ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត រួម​- ទាំង ការកាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​ញក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផងដែរ ។ ការសម្រេចចិត្ត​ដ៏​គន្លឹះ​មួយ​នៃ ការបើកប្រាក់​បៀវត្ស និង​ប្រាក់​សោធន​តាម​ប្រព័ន្ធ​ធនាគារ ឤ​ច​ឲ្យ​យើង​បញ្ចប់​បាន​ទាំងស្រុង​នូវ​បញ្ហា​រ៉ាំរ៉ៃ​នៃ​ចំណាយ ក្រៅផ្លូវការ​និង​ភាពយឺតយ៉ាវ​ភាព ព័ន្ធ​នឹង​ការបើក​ផ្តល់ប្រាក់​បៀវត្ស​សម្រាប់​មន្ត្រីរាជការ​សាធារណៈ និង ប្រាក់ សោធន​សម្រាប់​និវត្តជន ។

​ទី​៥.​ការដាក់ចេញ​នូវ​ទិសដៅ និង សកម្មភាព​ច្បាស់លាស់ ក្នុង​ការងារ​កែទម្រង់ ដោយ​ជំរុញ​ការអនុវត្ត ជាប្រចាំ ប្រកបដោយ​អភិក្រម​ទន់ភ្លន់ ភាពប្រាកដនិយម និង ភាពជា​ម្ចាស់​ខ្ពស់ ។ ជាក់ស្តែង នៅពេល​ចាប់ផ្តើម ក្នុង ឆ្នាំ ២០០៤, រាជរដ្ឋាភិបាល​រំពឹងថា កម្មវិធី​នេះ នឹង​ឤ​ច​បញ្ចប់​នៅ​ឆ្នាំ ២០១៥ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម