ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ កម្លាំងយោធាជួរមុខ ការពារព្រំដែនកម្ពុជាថៃក្នុងកងអនុសេនា តូចលេខ១ ផ្នែកសឹករងក្រុងសំរោង ប្រមាណជិត ២០ នាក់ បានចុះជួយប្រមូលផលស្រូវ ដល់ប្រជាកសិករ ប្រមាណជិត ៥ ហិកតា នាចុងរដូវវស្សាឆ្នាំនេះ ស្ថិតនៅភូមិហនុមាណ ក្នុងឃុំគោគមន ស្រុកបន្ទាយអំពិល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក សុខ សុភា មេបញ្ជារង កងអនុសេនាតូចលេខ១ ការពារព្រំដែនកម្ពុជាថៃ (ច្រកថ្មដូន) បានអោយ ដឹងថាៈ ក្រៅពីការងារស្នូល ដ៏មមាញឹករបស់ អង្គភាព និងដើម្បីជួយសម្រួល ដល់ការលំបាករបស់ ប្រជាពលរដ្ឋ និងក៏បានទទូលការណែនាំពីមេបញ្ជារតំបន់ប្រតិបត្តិការ សឹករងខេត្ត នៅតាមបណ្តាលអង្កភាព ក្រុង ស្រុក ក៏ដូចជា ទីតាំងឈជើង មួយចំនួនទៀត បានណែនាំដល់ កងកម្លាំងក្រោមឱវាទ យកពេលទំនេរ ចុះជួយប្រមូលផលស្រូវ ប្រជាពលរដ្ឋ មានទុក្ខលំបាក ខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលទុកដាក់ ឲ្យទាន់ពេលវេលា។
លោក ហ៊ាន សុខ ជាប្រជាកសិករម្ចាស់ស្រែ បានថ្លែងអំណរគុណ ដល់កងកម្លាំងយោធា តំបន់សឹកប្រតិបត្តិការ ខេត្តឧត្តរមានជ័យ ដែលតែងតែចុះជួយ ប្រជាពលរដ្ឋក្នុងការប្រមូល ផលនេះ ក៏ដូចសកម្មភាពផ្សេងៗទៀត កន្លងមក៕PC