Home កម្សាន្ត ស្រី​តុ បាន​ត...

ស្រី​តុ បាន​តំណែង​ថ្មី នៅ​ចុង​ឆ្នាំនេះ​

ដោយ​:បញ្ញា​សាស្ត្រ​/ភ្នំពេញ​:​ទោះបី​ការ​ច្រៀង​តាម​រោងការ​ហាក់​ស្ងប់ស្ងាត់​ព្រោះតែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​តារា​កំប្លែង ស្រី​តុ ក៏​ទទួលបាន​ការងារ​ថ្មីស្រឡាង​មួយ ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នា​ចុងខែ វិច្ឆិកា ២០២០ នេះហើយ​។

តារា​កំប្លែង​មាត់ដាច ស្រី​តុ និង​ក្លាយជា​គណកម្មការ​ចម្រៀង ក្នុង​កម្មវិធី​សំនៀង​ពេជ្រ អិន​អិន​ភី (NNP)​មួយ​ដែល​រៀបចំឡើង​ដោយ អ្នកលក់​ផលិតផល​អន​ឡាញ​ល្បីឈ្មោះ អ្នកស្រី ទ្រី​ដា​ណា ដោយ​កម្មវិធី​ប្រឡង​ចម្រៀង​នេះ នឹង​ចាប់ផ្តើម​ចម្រុះ​បេក្ខជន​-​បេ​ក្ខ​នារី នៅ​ថ្ងៃទី​២៥-២៦-២៧ វិច្ឆិកា នេះ នៅ​អ៊ី​អន​ពីរ​។

ស្រី​តុ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កម្មវិធី​នេះ ថ្វីត្បិតតែ​មិនបាន​ជម្រុះ ជាវ​គ្គ ប៉ុន្តែ​បេក្ខជន​-​បេ​ក្ខ​នារី និង​ត្រូវបាន​សម្រិត​សម្រិត​ទឹកដម​សំលេង នៅ​ថ្ងៃទី​២៥​ដល់​២៧ ខែវិច្ឆិកា ចំណែក​វគ្គ​ផ្តាច់ព្រ័ត្រ និង​មានការ​ឡាយ​ផ្ទា​ល់ពី​ស្ថានីយ៍ទូរទស្សន៍​ភី​អិន​អិន ផងដែរ​។

ងាក​មក​ការងារ​ច្រៀង​ភ្លេង​ការ​កាត់សក់ វិញ តារា​កំប្លែង​រូបនេះ បានបញ្ជាក់​ច្បាស់ៗ​ថា ក្នុង​ឆ្នាំ​២០២០ រហូត ២០២១ តាម​កាល​ស្មាន មិនសូវមាន​អ្នក​រៀប​មង្គលការ​ច្រើន​ទេ ។ អ្នកនាង​ថា ប្រហែលជា​ដើមឆ្នាំ​២០២២ ទើប​មាន​រោងការ​ច្រើន ដែល​ធ្វើអោយ​ការងារ​នាង រវល់​ស្ទើរតែ​ដកឃ្លា​មិន​រួច​។ ស្រី​តុ បន្ថែមថា មូលហេតុ​ដែល​នាង​ហ៊ាន​និយាយថា ២០២០ និង ២០២១ មិនសូវមាន​កម្មវិធី​មង្គលការ​ច្រើន ត្បិត​អី​ឆ្នាំនេះ វា​មិនទាន់​ថមថយ នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅឡើយ​ទេ​ត្បិត ២០២០​នេះ ស្ទើរតែ​មិនមាន​រោងការ​តែម្តង ដោយមាន​កក្តា​ជា​ច្រើ​ដែល​ត្រូវអោយ​បងប្អូន​ពន្យា​ពេល​រៀប​មង្គលការ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular