Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​ក្រចេះ​បើក​កិច្ចប្រជុំ​ស្ដីពី​ការកំណត់​ព្រំប្រទល់​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥

ដោយ​: កាំ​ពី / ខេត្តក្រចេះ​: នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ស្ដីពី​ការកំណត់​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ដែល​មិនទាន់មាន​ភាពច្បាស់លាស់ សម្រាប់​បម្រើអោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ ក្នុង​គោលបំណង​ដើម្បីអោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្ងាយៗ ងាយស្រួល​ទទួលយក សេវាសាធារណៈ និង​ផ្តល់​ផលប្រយោជន៍​អោយ​ប្រជាពលរដ្ឋ ដើម្បីអោយ​អាជ្ញាធរ​ស្រួល​គ្រប់គ្រង សុខ​សុ​វិត្ត​ភាព និង​អោយ ឃុំ ភូមិ នៅ​ជិតគ្នា​សហការគ្នា​ល្អ ហើយ​ធ្វើការ​ជាមួយគ្នា​ដើម្បីអោយ​ប្រជាព​រដ្ឋ​មាន​ភាព​រីកចម្រើន​។​

​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ​បាន​ឆ្លើយ តប​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ជំរុញ​ឲ្យ​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​ថ្នាក់​រាជធានី​-​ខេត្ត ឱ្យធ្វើ​ការសិក្សា និង​វាយតម្លៃ​លម្អិត ឱ្យបាន​ច្បាស់លាស់ អំពី​ស្ថានភាព​ព្រំប្រទល់​រដ្ឋបាល និង​ភាពចាំបាច់ នៃ​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល ដែល​មិនទាន់​បានកំណត់​ច្បាស់លាស់ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​ផ្អែក​តាម​កត្តា​ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ ស្របតាម​គោលការណ៍ និង​នីតិវិធី​រួម​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥​។​

​លោក​អភិបាល​បន្តទៀតថា ៖ សម្រាប់​ខេត្តក្រចេះ រដ្ឋបាល​មូលដ្ឋាន​មួយចំនួន នៅ​ពុំទាន់​មាន​ភាពច្បាស់លាស់​លើ​កិច្ចការងារ​ព្រំប្រទល់​ដែន​សមត្ថកិច្ច​របស់ខ្លួន​នៅឡើយ​នោះទេ ដូចជា​ព្រំប្រទល់ ភូមិ ឃុំ​សង្កាត់ និង ស្រុក ក្រុង ដែល​ធ្វើ​ឲ្យ​ជួប​ការលំបាក​ក្នុង​គ្រប់គ្រង និង ការរៀបចំ​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​នានា និង ពេលខ្លះ​បង្កបញ្ហា​ទំនាស់​ព្រំប្រទល់​ពី​ភាពមិនច្បាស់លាស​នេះ​ផងដែរ​។ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​លិខិត​ជំរាបជូន​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​ប្រសើរ​បំផុត ក្នុងការ​កណ​ត់​ព្រំប្រទល់ ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​ស្រង់​ទិន្ន័យ​មួយ​ច្បាស់លាស់​របស់ខ្លួន​ដោយ​ផ្អែក​តាម​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ ស្របតាម​គោលការណ៍ និង នីតិវិធី​រួម សម្រាប់​កា​សិកស្សា​ស្រាវជ្រាវ កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​មូលដ្ឋាន​ដោយ​ដោះស្រាយ​ឯកភាពគ្នា​ជារួម ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង សង្គម​ទាំងមូល ។​

​អភិបាលខេត្ត​ក្រចេះ បាន​ក្រើន​រំ​ឮ​ក​ដល់ អាជ្ញាធរ​ដែនដី នៅ​គ្រប់​មូល ដ្ឋា​ន​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​កិច្ចការ​របស់ខ្លួន​លើ​ការងារ​កំណត់​ព្រំប្រទល់​ភូមិសាស្ត្រ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ត្រៀម​រៀបចំ​នូវ​ផែន ការអភិវឌ្ឍន៍ ក្នុង​មូលដ្ឋាន​ន​ឲ្យ​កាន់តែ​ប្រសើរឡើង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular