Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ពូជស្រូវ​ជាង...

​ពូជស្រូវ​ជាង ៦ ពាន់​តោន​ហើយ​ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ទៅតាម​គោលដៅ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖គិត​មកដល់​ថ្ងៃទី​២៣​ខែវិច្ឆិកា​នេះ​ពូជស្រូវ​ចំនួន ៦ ៥៧៨ តោន​និង​១៥០ គីឡូក្រាម​និង​ពូជ​បន្លែ​ជាង ៥៦ ម៉ឺន​កញ្ចប់​ត្រូវបាន​ចែកជូន​ដល់ក​សិ ករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅតាម​គោលដៅ​តាមរយ​:​គណកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ។នេះ​បើ​យោងតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​ក​សិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង នេសាទ នា​ថ្ងៃទី​២៣​ខែវិច្ឆិកា​ក្នុងឱកាស​អញ្ជើញ​ចែក​ពូជស្រូវ​ចំនួន៨៣ តោន​ជូន​ប្រជាកសិករ​ចំនួន​៨៣០គ្រួសារ​ដែល​បាន​ប្រារព្វ​ធ្វើ​ក្នុង​បរិវេណ វត្ត​សង់​ឃ្លាំង ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​កាលពី​ថ្ងៃទី ២២ វិច្ឆិកា ២០២០ បាន​ឲ្យ​ដឹងថា​៖​ខេត្តពោធិ៍ សាត់​,​បាត់ដំបង​និង​បន្ទាយមានជ័យ​គឺ​ទទួលបាន​ពូជស្រូវ​ច្រើន​ជា​សរុប​ជាង​៤ ពាន់តោន​ដោយសារតែ​ខេត្ត​ទាំង​៣​នេះ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុងចំណោម​រាជធានី​ខេត្ត​ដែល​រងគ្រោះ ។

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា​៖ ពូជស្រូវ​ដែល​ត្រូវបាន​ចែក​ទៅដល់​កសិករ​រងគ្រោះ​នៅក្នុង​ខេត្ត​នីមួយៗ រួមមាន​កសិករ​ក្នុង​ខេត្តពោធិ៍សាត់​ទទួលបាន​ពូជស្រូវ​ចំនួន ១,៨៦០តោន​,​ខេត្តបន្ទាយមានជ័យ​ចំនួន១,១៤៦​តោន​,​ខណៈ​ខេត្តបាត់ដំបង​ទទួលបាន​ពូជស្រូវ​ចំនួន១,០៥៩​តោន។ចំណែក​ខេត្តកំពង់ធំ​ទទួលបាន ៦៩៥ តោន​,​ព្រៃវែង ៣៧៦ តោន​,​កំពង់ចាម ៣២១​តោន​, ក្រចេះ ២៣៧​តោន​,​កំពង់ឆ្នាំង​១៧១​តោន​,​ស្វាយរៀង​១០២​តោន​,​កំពត​៩៦​តោន​,​សៀមរាប​៨០​តោន​,​ត្បូងឃ្មុំ ៦៥​តោន​,​កណ្ដាល​៥៨​តោន​,​តាកែវ​៥៨​តោន​,​ភ្នំពេញ​៥២​តោន​,​ព្រះវិហារ​៣៥​តោន​,​កំពង់ស្ពឺ ១១​តោន​,​ប៉ៃលិន ៦​តោន​និង​ស្ទឹងត្រែង​១​តោន​។​

​លោក វេ​ង សាខុន នា​ថ្ងៃទី ២៣​ខែវិច្ឆិកា​ក្នុងឱកាស​អញ្ជើញ​ចែក​ពូជស្រូវ​ចំនួន​៨៣​តោន​ជូន​ប្រជាកសិករ​ចំនួន ៨៣០​គ្រួសារ​ដែល​បាន​ប្រារព្វ​ធ្វើ​ក្នុង​បរិវេណ​វត្ត​សង់ ឃ្លាំង ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​តាមរយៈ​ការចុះ​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ ឡើងវិញ​នៅតាម​បណ្តា​ខេត្ត​គោលដៅ​ជុំវិញ​បឹង​ទន្លេសាប​ជា​លទ្ធផល​ជាក់ស្តែង​បង្ហាញ​ឲ្យ​ឃើញថា​ទី​១-​ពូជស្រូវ​ដែល​បាន​យកទៅ​ចែកជូន​ភាគច្រើន​ដំណុះ​គ្រាប់​មាន អត្រា​ខ្ពស់​ហើយ​ស្រូវ​កំពុង​ដុះ​លូតលាស់​បានល្អ ខ្លះ​កំពុង​បូមទឹក ប​ញ្ជូ​ល​ស្រែ បាច​ជី និង បាញ់ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ ។​ទី​២- ផ្ទៃដី​ខូចខាត​ជាង​៥០​ភាគរយ​ត្រូវបាន ស្តារឡើងវិញ​រួចរាល់​បើទោះបី​នៅ​តំបន់​ខ្លះ​សកម្មភាព​ស្តារឡើងវិញ​មានការ​យឺត​យ៉ាង​ដោយសារ​ទឹក​ស្រក​ចុះ​យឺត ប៉ុន្តែ​ដើម្បី​ជំនះ​នូវ​បញ្ហា​នេះ​មាន​បងប្អូន​ប្រជាកសិករ ខ្លះ​មិន​រង់ចាំ​ទឹក​ស្រក​ឡើយ​បាន​បូមទឹក​ចេញពី​ស្រែ​ដើម្បី​ងាយស្រួល​ព្រោះ​គ្រាប់ពូជ​ហើយ​សង្ឃឹមថា​ផ្ទៃដី​ខូចខាត​នឹងត្រូវ​បាន​ស្តារឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ ។ ទី​៣-​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឯនោះ​វិញ​បងប្អូន​ប្រជាកសិករ​កំពុងតែ​សប្បាយ​នឹង​ប្រមូល​ផល​ស្រូវ​លក់​ប៉ុន្តែ​ខ្លះ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ម៉ាស៊ីន​ច្រូត​ប្រមូល​ផល​ស្រូវ​ពី​ស្រែ ផងដែរ​។

 

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ ក៏បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ដែលមាន​មាន​តួនាទី​ទទួលបន្ទុក​តាម​បណ្តា​ខេត្ត​ត្រូវ​បន្ត​ចុះមក​តាម​ការងារ អន្តរាគមន៍​ស្តារ​ផលិតកម្ម​កសិកម្ម​ឡើងវិញ​ឲ្យ​បាន​ជាប់​ជាប្រចាំ​ដោយឡែក​អគ្គនាយកដ្ឋាន​កសិកម្ម​និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ត្រូវ​ចាត់​មន្ត្រី​ចុះ​តាម ដាន​លើ​ការងារ​បច្ចេកទេស ជំងឺ និង សត្វល្អិត ។​

​សូមជម្រាបថា​រាជធានី​-​ខេត្ត​ចំនួន ២០ បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​កន្លងមក​ក្នុងនោះ​មាន​ពលរដ្ឋ​ប្រមាណ ៦០ ម៉ឺន​នាក់​រង​ផលប៉ះពាល់​,​មនុស្ស​៤៤ នាក់​បាន​បាត់​បង់ជីវិត និង​ដំណាំ​កសិកម្ម​ប្រមាណ ៣៨ ម៉ឺន​ហិកតា​ត្រូវបាន​ជន់​លិច ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular