Home ព័ត៌មានជាតិ សេដ្ឋកិច្ច គម្រោង​វិនិយោ...

គម្រោង​វិនិយោគ​ចំនួនបី​តម្លៃ​ជាង​១០​លាន​ដុល្លារ​ទទួលបាន​នូវ​ការសម្រេច​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈគម្រោង​វិនិយោគ​ចំនួន​បី​ដែលមាន​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​២០០០​កន្លែង​បន​ទទួល​នូវ​ការសម្រេច​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី​។​
​ផេ​ក​​ផ្លូវការ​​របស់​ស៊ី​ឌី​ស៊ី​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​បានបញ្ជាក់​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បី​។​

​ក្រុមហ៊ុន​ទាំងបី​នេះ​មានៈ​១- “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង និង​ប្រអប់​ក្រដាស​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០២​កន្លែង​។​២- “SHANDA (CAMBODIA) TEXTILE CO., LTD ” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣,៦​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩១៤​កន្លែង​។​
​ចំណែក​ក្រុមហ៊ុន​ទី​៣- “CHARMGO (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥១៨​កន្លែង​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular