Home ព័ត៌មានជាតិ សង្គម ​ព្រះសង្ឃ ផ្ដ...

​ព្រះសង្ឃ ផ្ដល់​អំណោយ​ដល់ អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​រមាសហែក​

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ អនុសាខា​កាកបាទ​ក្រហមកម្ពុជា ស្រុក​រមាសហែក ព្រះ​តេជគុណ រស់ ឌី ព្រះរាជា​គណ​ថ្នាក់​កិត្តិយស ព្រះ​បាឡាត់​គណ ខេត្តស្វាយរៀង ព្រះ​អនុគណ​ស្រុក​រមាសហែក និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ច​ន្ត្រី រួមជាមួយ​មន្ត្រី​សង្ឃ អាចារ្យ គណៈកម្មការ​វត្ត​ទាំង ៥២ ក្នុងស្រុក​រមាសហែក មាន​ព្រះទ័យ ចូលរួមចំណែក ក្នុង​វិស័យ​មនុស្សធម៌ ជាមួយ​កាកបាទក្រហមកម្ពុជា បានផ្ដល់​អំណោយ​ជា​ថវិកា និង​គ្រឿងឧប​ភោគ​បរិភោគ​ជាច្រើន​មុខ រួមមាន អង្ករ ១.០០៣ គ​.​ក្រ មី ធុង​ទឹក​ក្តៅ ខ្នោ​យ ភួយ ចង្ក្រានហ្គាស ទឹកត្រី ទឹកស៊ីអ៊ីវ បោយ​ទឹក កំសៀវ មុង ចានស្រាក់ ចានដែក ឆ្នាំង ចានទាប ចានគោម ជ្រុ​ញ កញ្ច្រែង​ជ័រ កាំបិត វែក​ឆា វែក​សម្លរ វែក​បាយ ស្លាបព្រា បា​ឡុង ធុង​ទឹកកក កា​តូ កន្ទេល​បត់ និង​ថវិកា មួយ​លាន​រៀល មក​ប្រគល់​ដល់ អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​រមាសហែក សម្រាប់​​ទុក​បម្រុង ដើម្បី​ត្រៀម​ឆ្លើយតប នៅពេល​មាន គ្រោះមហន្តរាយ កើតឡើង​។

​ក្នុង​ពិធី​ទទួល​ទេយ្យទាន នាឱកាស​នោះ​លោក ស៊ូ ម៉ុ​ល ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក បាន​សំដែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ ប្រគេន​ចំពោះ​ព្រះ​តេជគុណ គ្រប់​ព្រះអង្គ ឧបាសក ឧបាសិកា ដែលមាន​ព្រះទ័យ និង​ទឹកចិត្ត បាន​យក​បច្ច័យ និង​សម្ភារ​ទាំងអស់នេះ មក​ប្រគល់ជូន​ដល់ អនុសាខា ដែល​ត្រូវការ​ចាំបាច់ ក្នុងការ​ជួយសង្គ្រោះ​ដល់ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ។ លោក ស៊ូ ម៉ុ​ល បាន​សន្យាថា អំណោយ​ទាំងអស់នេះ អនុសាខា នឹងធ្វើ​ការបែងចែក​ជូន​ដល់ដៃ ប្រជាពលរដ្ឋ ដែល​រងគ្រោះ​គ្រប់ៗ​គ្នា ឲ្យ​បាន​ទាន់ពេលវេលា ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular