Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ចិន...

ឃាត់ខ្លួន​ចិន ៧​នាក់ និង​កូរ៉េ ៣​នាក់ ករណី​លួច​បើក​ល្បែងស៊ីសង តាម​អន​ឡាញ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនជាតិ​ចិន​ចំនួន ៧ នាក់ និង​ជនជាតិ​កូរ៉េ ចំនួន ៣ នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី​ម៉ោង ២​និង​០៥​នាទី រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​បុរី​ប៉េង​ហួត ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ពាក់ព័ន្ធ​ករណី លួច​បើក​ល្បែងស៊ីសង តាម​អន​ឡាញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ការបង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ ២ ទីតាំង​ផ្សេងគ្នា តែ​ស្ថិតក្នុង​បុរី​តែមួយ ពោលគឺ​បង្ក្រាប នៅ​ចំណុច​ផ្ទះ​លេខ​១៤ ក្នុង​គំរោង​១០ បាន​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន ចំនួន​៧​នាក់ និង​មួយ​ទីតាំង​ទៀត ស្ថិតក្នុង​ផ្ទះ​លេខ​៩៨ ក្នុង​គំរោង​១០ ឃាត់ខ្លួន​ជនជាតិ​កូរ៉េ ចំនួន ៣ នាក់​។​

​ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច បាន​ដកហូត​ឧបករណ៍ ល្បែង​គ្រប់​ប្រភេទ សុទ្ធសឹង​ជា​ឧបករណ៍​ទំនើបៗ ទៀតផង​។ បន្ទាប់មក តុលាការ​សម្រេច​បិទទ្វារ ទីតាំង​ទាំង​២ ហើយ​ជនបរទេស ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រសាក​សួរ នៅ​ក្រសួងមហាផ្ទៃ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular