Home ព័ត៌មានជាតិ សង្គម ស្មា​ត​ផ្ដើម​...

ស្មា​ត​ផ្ដើម​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» ដើម្បី​លើកស្ទួយ​សាមគ្គីភាព​របស់​ពលរ​ដ្ឋ​កម្ពុជា​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុមហ៊ុន Smart Axiata សូម​លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​ឲ្យ​ចូលរួម​ជួយ​គ្នា​ក្នុង​យុទ្ធនាការ​ថ្មី​មួយ​របស់ខ្លួន​ដែលមាន​ឈ្មោះថា «​ឆ្ពោះទៅមុខ​រួមគ្នា​» ក្នុង​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​របស់​ពលរ​ដ្ឋ​កម្ពុជា​ទាំងអស់​ទូទាំងប្រទេស​។ ដោយមាន​ប្រជាជន​កម្ពុជា​ជាច្រើន​កំពុង​ប្រឈម​នឹង​បញ្ហាលំបាក​ពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​ផលប៉ះពាល់​នាពេល​ថ្មីៗ​នេះ​ពី​គ្រោះទឹកជំនន់​ក្រុមហ៊ុន Smart Axiata បាន​ដឹកនាំ​ការលើកស្ទួយ​ការលើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​របស់​ពល​រដ្ឋ​កម្ពុជា ដែលជា​មធ្យោបាយ​មួយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។​

​ខ្សែ​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ ដែល​និយាយ​អំពី​ផ្កាឈូក​ដុះ​ក្នុង​ភក់​កខ្វក់ និង​បន្ត​រីកលូតលាស់​រហូត​ទាល់​តែមាន​ផ្កា​រីក ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​លើកស្ទួយ​ទស្សនៈ​នៃ​យុទ្ធនាការ​នេះ ដែល​ពលរដ្ឋ​គ្រប់រូប​គួរ​គាំទ្រ និង​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក ដូច្នេះហើយ​ពួកយើង​អាច​ឆ្ពោះទៅមុខ​រួមគ្នា​ក្នុងនាម​ជាតិ​សាសន៍​មួយ​។ ក្រៅពី​ខ្សែ​វីដេអូ​នេះ យុទ្ធនាការ​នេះ​នឹងមាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ដែល​សម្ដែង​ដោយ​សិល្បករ Pleng by Smart និង​រួមមាន កម្មវិធី​រៃអង្គាស​ថវិកា កម្មវិធី​កំសាន្ត ពានរង្វាន់​ពលរដ្ឋ​ល្អ ដែល​រៀបចំឡើង ដើម្បី​ស្វែងរក​អ្នក ដែល​ជួយ​យក​អសារ​គេ​បំផុត ជា​ពលរដ្ឋ​ទំនើប និង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​របស់​ក្រុមហ៊ុន​។​
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន បាន​ថ្លែងថា “​ឆ្នាំនេះ​មិន​ដូចជា​ឆ្នាំ​ដែល​យើង​ធ្លាប់បាន​ឆ្លងកាត់​ពីមុនៗ​ទេ ឥឡូវនេះ​គឺជា​ពេល​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ សម្រាប់​ពលរដ្ឋ​កម្ពុជា​ធ្វើការ​ទំនាក់ទំនង និង​បន្ត​ជឿជាក់​គ្នា​ទៅវិញទៅមក​។ នៅពេល​មាន​មនុស្ស​គ្រប់គ្នា​ធ្វើការ​ជាមួយគ្នា​ទើប​យើង​អាចមាន​ភាពរឹងមាំ និង​អាច​ជំនះ​រាល់​ឧបសគ្គ​ផ្សេងៗ ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន​។ នេះហើយ​ជា​មូលហេតុ​ដែល ក្រុមហ៊ុន Smart កំពុង​នាំមុខគេ​ម្តងទៀត ដោយ​ធ្វើការ​លើកស្ទួយ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” ដែល​យើង​ជឿជាក់ថា និង​ជួយ​ពលរដ្ឋ​កម្ពុជា និង​ប្រទេសជាតិ​ទាំងមូល​។​

​បទ​ចម្រៀង​របស់​យុទ្ធនាការ​នេះ ដែលមាន​ចំណងជើង​ថា “​ឆ្ពោះទៅមុខ​” ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Smart តែង​និពន្ធ និង​ភ្លេង​ដោយ DJ Chee សហការ​ជាមួយ​សិល្បករ Pleng​។ អតិថិជន Smart ក៏​នឹង​អាចដាក់​បទ​ចម្រៀង​នេះ​ក្នុង Smart Tunes របស់​ពួកគេ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​កម្មវិធី «​ពានរង្វាន់​ពលរដ្ឋ​ល្អ​« ក៏​នឹង​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​តែងតែ​ឧស្សា​ហ៏​ព្យាយាម និង​តែងតែ​យក​អសារ​អ្នកដទៃ ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ ក្នុង​គោលបំណង​បង្ហាញ​ពី​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង​និង​អ្នក​ដទៃទៀត​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​

​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា “​នេះ​គឺជា​យុទ្ធនាការ​មួយ​ដែល​ពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​ចូលរួម ដើម្បី​ប្រយោជន៍​របស់​ជនរួមជាតិ និង​ប្រទេស​របស់​ពួកគេ យើង​រំពឹងថា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​គាំទ្រ​យុទ្ធនាការ​នេះ​និង​ចង់​ចូលរួម​ទាំងអស់គ្នា​។​”

​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជាមួយនិង​ការចេញផ្សាយ​វីដេអូ និង​បទ​ចម្រៀង “​ឆ្ពោះទៅមុខ​រួមគ្នា​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular