ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ប្រជាកសិករ ១៣៥ គ្រួសារ មកពី ៧ ភូមិ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានស្រូវពូជ ពីតំណាងប្រិយសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា (EFC) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីនេះ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពី លោក ឈឹមវុទ្ធា អភិបាលស្រុកកំពង់ត្រឡាច, លោក ជា ខេង អនុប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងលោក មឿង ចាន់ណា តំណាងប្រិយសម្ព័ន្ធគ្រីស្តបរិស័ទកម្ពុជា (EFC) កញ្ញា ជួន ចរិយា ប្រធានសមាគមគ្រិស្តបរិស័ទ ខេត្តកំពង់ឆ្នាំង លោកមេឃុំសែប ព្រមទាំងគ្រូគង្វាល នៅតាមបណ្ដាឃុំស្រុក ក្នុងខេត្តកំពង់ឆ្នាំង រួមនឹងប្រជាកសិកទាំង ៧ ភូមិ ចំនួន ១៣៥ គ្រួសារ ។ ពូជស្រូវ នាំយកមក ចែកជូន នៅពេលនេះ ក្នុង ១៣៥ គ្រួសារ ដោយ១គ្រួសារ ទទួលបានមួយការុង ទឹកសុទ្ធ ទឹកក្រូច ៕/V