ប្រមុខ​រាជរដ្ឋាភិបាល ៖ ក្នុងការ​ដឹកនាំ​ប្រទេស​កន្លងមក​បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​បម្រើ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​គន្លឹះ​ចំនួន​បី​

1243
ចែករម្លែក

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​មានប្រសាសន៍ថា ក្នុង​ដំណើរ​នៃ​ការដឹកនាំ​ប្រទេសជាតិ ក្នុង​រយៈពេល​កន្លងមក សម្តេច​បាន​លះបង់​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​បម្រើ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​គន្លឹះ​ចំនួន​៣ រួមមាន ៖ ទី​១.​ការដឹកនាំ​ចលនា​តស៊ូ​រំដោះប្រជាជន និង ប្រទេស ឲ្យ​រួច​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ទី​២.​ការទប់ស្កាត់​មិនឱ្យ​របប​ប្រល័យពូជសាសន៍​វិល ត្រឡប់មកវិញ និង ការ​ឈានទៅ​បញ្ចប់​ស្រ​ង្គា​ម​ស៊ីវិល ដើម្បី​ស្វែងរក​សន្តិភាព​ពេញលេញ​ជូន​ប្រជាជន និង ប្រទេសជាតិ​; និង ទី​៣.​ការបណ្តុះបណ្តាល ពង្រឹង និង ពង្រីក​វប្បធម៌​សន្តិភាព និង ការការពារ​ឲ្យ​បាន​ដាច់ខាត នូវ​សុខសន្តិភាព និង សណ្តាប់​សង្គម​ដែល​សម្រេច​បានមក ដោយ​លំបាកលំបិន​ជាទីបំផុត​នេះ ដើម្បី​សម្រេចបាន នូវ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រទេស និង វឌ្ឍនភាព​សង្គម ។

​នៅលើ​បន្ទាត់​ប្រវត្តិសាស្ត្រ​នេះ សម្តេច​ឤ​ច​និយាយបានថា សម្តេច​សម្រេចបាន​រួចហើយ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ ពីរ​ខាងដើម តាំងពីដើម​ទស្សវត្សរ៍ ឆ្នាំ ២០០០ ។ ហើយ​ពេលនេះ កំពុងតែ​ស្ថិតក្នុង​ដំណើរ​រួមគ្នា​ជាមួយនឹង​ប្រជាជាតិ​កម្ពុជា​ទាំងមូល ឆ្ពោះទៅ​សម្រេច​ឲ្យ​ខាន​តែ​បាន នូវ​គោលដៅ យុទ្ធសាស្ត្រ ទី ៣ ចុងក្រោយ​​​ដែលជា​បុព្វហេតុ​រួម​សម្រាប់ កសាង​អនាគត​រុងរឿង​នៃ​ប្រទេសជាតិ​។

​ក្នុង​បេសកកម្ម​ករាញរ សន្តិភាព និង អភិវឌ្ឍ​ជាតិ ក្នុង​រយៈពេល ២​ទសវត្ស​ចុង ក្រោយនេះ​សម្តេច​បាន​សង្កេត​ឃើញច្បាស់​ថា ប្រជាជន​កម្ពុជា​ជានិច្ច​ជា​កាល តែងតែ​ចូលរួម​ជ្រោង​ខ្ពស់​នូវ​ទង់​សន្តិភាព និង ការអភិវឌ្ឍ​ដែលជា​​កម្លាំង​ដ៏​ខ្លាំងក្លា​ធ្វើ​ឲ្យ​បរាជ័យ ដល់​ការប៉ុនប៉ង​ទាំងឡាយ ដើម្បី​រុញច្រាន​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់ចូល ក្នុង​ភាពចលាចល និង ភាពវឹកវរ​ផ្នែក​នយោបាយ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ​២០១៨ ក្នុង​ឳ​កាស​អញ្ជើញ​បើក កិច្ច​ប្រ​ជូំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃ​សមិទ្ធផល ៥ ឆ្នាំ​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល រ៉ូយ៉ាល់ភ្នំពេញ​ភូ​គី​ត្រា ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម