ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសជូនដំណឹងដល់សមាជិក វិនិយោគិន និងសាធារណៈជនថា ខ្លួនបានឯកភាពបន្តសុពលភាពជាសមាជិកផ្តល់សន្ទនីយភាពដល់ក្រុមហ៊ុនយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី សម្រាប់មូលបត្រកម្មសិទ្ធិរបស់ កំពង់ផែស្វយ័តភ្នំពេញ។
ប្រភពដដែលបានអះអាងថា ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរីធី នេះ នឹងត្រូវបានបន្តសុពលភាព រយៈ ពេលពីរឆ្នាំ គិតចាប់ពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ តទៅ៕