ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំមួយ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាការងារ ស្ដីពីការកំណត់សកម្មភាព ជាអទិភាព សម្រាប់អនុវត្ត នៅឆ្នាំ២០២១ និងឆ្នាំ២០២២ របស់គម្រោងលាភ ខេត្តសៀមរាប សំដៅធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពរបស់គម្រោង។
កិច្ចប្រជុំនេះ បានដឹកនាំដោយលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាមផ្ទៃ និងជាប្រធានសម្របសម្រួល គម្រោងលាភ (Livelihood Enhancement & Association of the poor (LEAP) ព្រមទាំងមានការចូលរួមពីលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងប្រធានគ្រប់គ្រង គម្រោងលាភ និងមន្ត្រីជំនាញ ជាច្រើនរូបទៀត ៕/V