Home ព័ត៌មានជាតិ សង្គម អគ្គាធិការដ្ឋ...

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ តាម​ការិយាល័យ​ចំណុះ​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បាន​ប្រជុំ​ត្រួតពិនិត្យ ពី​វឌ្ឍនភាព​ការងារ តាម​ការិយាល័យ​ចំនួន ៣០ ចំណុះ​អគ្គាធិការដ្ឋាន​
​នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​របស់​អគ្គាធិការដ្ឋាន ។​

​លោក អ៊ីវ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​ថ្លែងថាៈ គោលបំណង នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ស្វែងយល់​ពី ចំណុចខ្លាំង ចំណុចខ្សោយ ចំណុច​ខ្វះខាត សំណូមពរ បញ្ហា​ប្រឈម​នានា តាម​ការិយាល័យ ដើម្បី​ពង្រឹង​បន្ថែម ចំណុច​ដែល​ល្អ និង​កែលម្អ​ចំណុច ខ្វះខាត​ទាំងនោះ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​លោក​បាន​បន្តថាៈ កិច្ចប្រជុំ​នេះ នឹងធ្វើ​ឡើង​រាល់​ត្រីមាស ឬ​ឆមាស​ម្តង ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល ស្វែងយល់​គ្នា និង​ផ្សារ​ភា្ជ​ប់ រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ តាម​ការិយាល័យ ដែលជា​អ្នកអនុវត្ត​ការងារ ផ្ទាល់​តែម្តង របស់​អគ្គាធិការដ្ឋាន​។​

​លោក​បាន​លើកឡើងថាៈ អគ្គាធិការដ្ឋាន បានដាក់ចុះ​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ ផែនការ​សកម្មភាព ប្រចាំឆ្នាំ​របស់ខ្លួន ដែលជា​ផែនទី​បង្ហាញផ្លូវ​មួយ ហើយ​តាម​ការិយាល័យ ត្រូវ​ស្វែងយល់ និង​អនុវត្ត ដោយ​ត្រូវ​រៀបចំ​ផែនការ សកម្មភាព​របស់ខ្លួន ឱ្យ​ស្របតាម​ផែនការ សកម្មភាព​ប្រចាំឆ្នាំ របស់​អគ្គាធិការដ្ឋាន​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular