Home ព័ត៌មានជាតិ សន្តិសុខ ទណ្ឌិត​ពាក់ព័...

ទណ្ឌិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ម្នាក់ បាន​ស្លាប់ ពេល​បញ្ជូន​មកដល់ មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង​

ដោយៈ សុខុម / ស្ទឹងត្រែងៈ ទណ្ឌិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ម្នាក់ បាន​ស្លាប់ ក្រោយ​ដឹក​ចេញពី​ពន្ធនាគារ ទៅដល់​មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​មន្ត្រី​អនុរក្ស​ពន្ធនាគារ បានអោយដឹងថាៈ ទណ្ឌិត​ឈ្មោះ សេក សុភ័ក្ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ឃុំ​ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​តុលាការ ខេត្តស្ទឹងត្រែង កាត់ទោស​អោយ​ជាប់ពន្ធនាគារ រយៈពេល ៦ ឆ្នាំ និង ៦ ខែ ពីបទ​ជួញដូរ​ថ្នាំញៀន​។ ជនជាប់ចោទ ត្រូវបាន​អនុវត្ត​ទោស​របស់​ខ្លូន ជាង ៥ ឆ្នាំ ហើយ​នៅសល់តែ ៧ ខែ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវបាន​ដោះលែង ឲ្យ​មាន​សេរីភាព​វិញ​។​

​លោក អ៊ុក មឿ​ន នាយការិយាល័យ កោសល្យវិច័យ និង​បច្ចេកទេស​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយដឹងថាៈ ដោយមាន​ការចូលរួម​ពិនិត្យ ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង ហៃ និង​កញ្ញា វេជ្ជបណ្ឌិត ញឹម ចាន់​លក្ខិណា បាន​បញ្ជាក់ថា ទណ្ឌិត​ម្នាក់នេះ គឺ​ស្លាប់​ដោយសារ គាំងបេះដូង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular